បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​មិន​បាន​លេង​នៅ​ ​World Cup 2018 ​ប្រធាន​ក្រុម​កីឡាករ Arjen Robben​ដែល​មាន​វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ​នោះ ​​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ​ នេះ​បើ​តាម​ការ​ប្រកាស​ពី​សហព័ន្ធ​បាល់ទាត់​ហុល្លង់។

 

សហព័ន្ធ​បាល់ទាត់​ខាង​លើ​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ពី​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​ពី​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​ពេល​ពួក​គេ​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​ទៅ​លេង​នៅ ​World Cup ក្នុង​ប្រទេស​រុស្សី​ ទោះ​បី​ជា​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែតក៏​ដោយ​។ Robben រក​បាន​២​គ្រាប់​​កាល​ពី​យប់​មិញ ​ប៉ុន្តែ​នៅ​មិន​អាច​ជួយ​ឲ្យ​ក្រុម​បាន​ជាប់​ទៅ​លេង​នៅ​ឆ្នាំ ក្រោយ​បាន។

Arjen Robben has retired from international football after 14 years with the Netherlands

 

កីឡាករ​របស់​ Bayern Munich ក៏​បាន​ធ្វើ​ការ​លា​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​បាន​៩៦​ប្រកួត​រក​បាន​៣៧​គ្រាប់​។​ ប្រិយមិត្ត​នឹង​មិន​បាន​ឃើញ​គាត់​លេង​ក្នុង​ជម្រើស​ជាតិ​ទៀត​ទេ ​ក្រោយ​ពេល​បង្ហាញ​ខ្លួន​ក្នុង​ World Cup ៣​ដង ​និង​ Euro ៣​ដង៕