Paul Scholes បានបន្ទោស Paul Pogba ដែលបង្ហាញការខ្វះខាតក្នុងការគោរពគ្រូបង្វឹកលោក Jose Mourinho និងមិត្តរួមក្រុមហើយលោកជឿថាមូលហេតុនេះគឺជាភាពអាចទៅរួចដែលគាត់ចេញពី Manchester United។
ក្នុងការប្រកួតមួយចំនួនអតីតខ្សែបម្រើឆ្នើមរបស់បិសាចក្រហមរូបនេះ តែងតែងបង្ហាញការមិនសូវគោរពគ្រូបង្វឹកពិសេសមិត្តរួមក្រុមតែម្ដង។
“ ខ្ញុំគិតថាគាត់ស្រឡាញ់បាល់ទាត់ គាត់អាចនឹងចេញពីទីនោះបើគាត់ចង់។ ក្នុងបទពិសោធន៍របស់ខ្ញុំចំពោះគាត់ គាត់ជាកីឡាករអស្ចារ្យម្នាក់គាត់ជាកីឡាករវ័យក្មេងដែលចង់រៀនអ្វីដែលថ្មីតែគាត់មិនត្រូវបានយកចិត្តទុកដាក់ហើយក៏ចេញទៅJuventus ហើយក៏លេងដល់កម្រិតកំពូលរបស់គាត់”។
“គាត់មកទីនេះវិញប្រសិនបើគាត់មិនសូវត្រូវជាមួយគ្រូបង្វឹក ខ្ញុំក៏មិនដឹងដែរប៉ុន្តែអ្វីដែលខ្ញុំឃើញមួយរយៈកាលចុងក្រោយនេះគឺទំនាក់ទំនងគាត់ហាក់មិនសូវល្អ។ ខ្ញុំគិតថាគាត់ប្រហែលជាមិនសូវគោរពគ្រូបង្វឹករបស់គាត់មើលតែគាត់លេងទៅដឹងហើយ”។
“ ខ្ញុំមនដឹងដែរ ខ្ញុំមិននិយាយអ្វីច្រើនពីនេះទេប៉ុន្តែបើនិយាយពីក្រៅរឿងរបស់ក្លឹបខ្ញុំឃើញថាទំនាក់ទំនងរបស់គាត់ជាមួយគ្រូបង្វឹកមិនសូវល្អទេ។ គាត់លេងមិនខ្វល់ពីការចាញ់របស់ក្រុមហើយក៏មិនខ្វល់ពីសំដីរបស់គ្រូនិងមិត្តរួមក្រុម”៕