ក្របខ័ណ្ឌ​បាល់​ទាត់​កំពូល​របស់​អង់គ្លេស​ Premier League បាន​ប្រកាស​ចែក​ពាន​រង្វាន់​ថ្មី​មួយ​សម្រាប់​កីឡាករ​រូប​ណា​ម្នាក់​ដែល​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវ​កាល​។

Premier League បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អង់គ្លេស​ Cadbury ហើយ​ពាន​នឹង​ចែក​ពេល​ចប់​រដូវ​កាល​នេះ​ដោយ​ហៅ​ថា​ “playmaker award” ដែល​ចែក​ជូន​ដល់​កីឡាករ​លេង​ក្នុង​លីក​កំពូល​អង់គ្លេស​ដែល​ត្រូវ​បាន​គេ​កត់ត្រា​ជា​កីឡាករ​បញ្ជូន​បាល់​ឲ្យ​គេ​ស៊ុត​ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវ​កាល។

បច្ចុប្បន្ន​ កីឡាករ​ដែល​កំពុង​បញ្ជូន​បាល់​ឲ្យ​គេ​ស៊ុត​ច្រើន​មាន​ខ្សែ​បម្រើ​Man City កីឡាករ​ Kevin De Bruyne ដែល​Assist បាន​១៥​ដង​លើស​មិត្ត​រួម​ក្រម Leroy Sane និង​David Silva ដែល​ទទួល​បាន​១២និង​១១​ដង។

ពាន​បុគ្គល​ថ្មី​នេះ​នឹង​ត្រូវ​ផ្ដល់​ជូន​ដោយ​អតីត​កីឡាករ​ Thierry Henry ​ដែល​ជា​ទូតសុច្ឆន្ទៈ​របស់​ក្រុមហ៊ុន Cadbury ហើយ​លោក​ក៏​ជា​កីឡាករ​ដែល​ធ្លាប់​បាន​Assist បាន​ច្រើន​ជាង​គេ​ដល់​ទៅ​២០​ដង​ផង​ដែរ។

“​ការ​ស៊ុត​បញ្ចូល​ទី​គឺ​ជា​អារម្មណ៍​ល្អ​បំផុត​មួយ​របស់​កីឡាករ​ដែល​អាច​មាន​នៅ​លើ​ទីលាន​។ តាម​ពិត​ទៅ​! វា​មិន​អាច​ទៅ​រួច​ដែល​គ្មាន​អ្នក​នាំ​លេង​ឬ​អ្នក​បញ្ជូន​បាល់​ដើម្បី​ឲ្យ​ស៊ុត​បញ្ចូល​ទី”។

ដូច​ជា​ពាន​ Golden Boot​ និង​​ Golden Glove ដែរ​ Cadbury ត្រូវ​បាន​គេ​ស្នើ​សុំ​ឲ្យ​អ្នក​គាំទ្រ​ម្នាក់​មាន​សំណាង​កាន់​ពាន​នេះ​ផង​ដែរ។ តែ​គួរ​ឲ្យ​ស្ដាយ​ការ​សម្រេច​បង្កើត​ពាន​នេះ​វា​យឺត​ពេល​បន្តិច​ទៅ​ហើយ​សម្រាប់ ​Mesut Ozil ៕