ការប្រកួតរវាងជម្រើសជាតិអេស្ប៉ាញ និងក្រុមជម្រើសជាតិព័រទុយហ្គាល់បានប្រព្រឹត្តទៅយ៉ាងក្តៅគគុកតែម្តង ប៉ុន្តបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣ – ៣ ក្នុងការប្រកួតពូល B នៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
តួឯករបស់ Real Madrid គឺជាអ្នកស៊ុតបើកឆាកនៅនាទីទី៤ មុនពេលខ្សែប្រយុទ្ធ Diego Costa រកគ្រាប់បាល់តាមស្មើមកវិញ។ ទោះជាយ៉ាងណា ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរកបានគ្រាប់ទី២របស់ខ្លួនមុនចប់វគ្គទី១។
លុះឈានមកដល់វគ្គទី២ ក្រុមរហស្សនាមគោជល់បានធ្វើការនាំមុខវិញម្តងដោយការស៊ុតរបស់ Costa សារជាថ្មី និង ការស៊ុតយ៉ាងល្អរបស់ខ្សែការពារ Nacho ប៉ុន្តែទោះជាយ៉ាងណា Ronaldo ក៏អាចរកបានគ្រាប់ទី៣របស់ខ្លួននៅចុងម៉ោងដែលជាការស៊ុតបាល់ Free-kick ដ៏អស្ចារ្យ។
ពូល B នេះក្រុមអ៉ីរ៉ង់មាន៣ពិន្ទុឈរលេខ១ ខណៈព័រទុយហ្គាល់ និងអេស្ប៉ាញឈរលេខ២ និងលេខ៣ដោយមាន១ពិន្ទុស្មើគ្នា ហើយម៉ារ៉ុកនៅបាតតារាង៕
ទស្សនាវីដេអូហាយឡាយ៖