ការប្រកួតពានរង្វាន់ Confederations Cup ពូល A កាលពីយប់មិញក្រុមជម្រើសជាតិព័រទុយហ្គាល់និងមិកស៊ិកបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្រោយឈ្នះគូរប្រកួតរៀងៗខ្លួន ខណៈមិកស៊ិកឈ្នះម្ចាស់ផ្ទះរុស្សី២-១ និងព័រទុយហ្គាល់សំពងនូវែលហ្សេឡង់៤ទល់០។
មិកស៊ិកឈ្នះម្ចាស់រុស្សីបានមកពីការរកគ្រាប់បាល់បានដោយកីឡាករ Nestor Araujo nនាទី៣០និង Hirving Lozano នាទី៥២ខណៈមួយគ្រាប់របស់ក្រុមខ្លាឃ្មុំទឹកកករុស្សីរកបាន Aleksandr Samedov នាទី២៥។
ដោយឡែក៤គ្រាប់របស់ព័រទុយហ្គាល់ដែលឈ្នះ នូវែលហ្សេឡង់វិញរកបានដោយកីឡាករ Cristiano Ronaldo ទាត់បាល់ពិន័យ១១ម៉ែត្រនាទី៣៣ Bernardo Silva នាទី៣៨, Andre Silva នាទី៨០ និង Nani នាទី៩០។
លទ្ធផលនេះមានន័យថា ព័រទុយហ្គាល់និងមិកស៊ិកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយមាន៧ពិន្ទុស្មើគ្នា ខណៈនូវែលហ្សេឡង់ត្រូវហាលអាវត្រឹមនេះ។ ខាងក្រោមជាវីដេអូហាយឡាយការប្រកួតទាំង២គូរ៖
[youtube id=”27Thjb5VdGg”]
[youtube id=”v8iwWY-zJAc”]