ក្រុមសាំបាប្រេស៊ីលរកបានត្រឹម១ពិន្ទុប៉ុណ្ណោះក្រោយពីស្មើជាមួយក្រុមជម្រើសជាតិស្វីសនៅថ្ងៃបើកឆាកពូល E កាលពីយប់មិញ។
ក្នុងជំនួបនាវគ្គទី១ ខ្សែបម្រើ Philippe Coutinho គឺជាអ្នករកគ្រាប់បាល់នាំមុខមុនឲ្យក្រុមជើងឯក៥សម័យ ខណៈស្វីសមានឱកាសម្តងៗផងដែរតែធ្វើមិនបានសម្រេច។ លុះចូលមកដល់វគ្គទី២ ខ្សែបម្រើ Steven Zuber ក៏តែតបញ្ចូលទីតាមស្មើមកវិញឲ្យស្វីសនៅនាទីទី៥០ ហើយលទ្ធផល១ទល់នឹង១នេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។
ដូចនេះនៅក្នុងពូល E ស៊ែបឈរនៅលេខ១ដោយមាន៣ពិន្ទុ ខណៈប្រេស៊ីល និង ស្វីស មាន១ពិន្ទុដូចគ្នា ហើយកូស្តារីកានៅបាតតារាង។
ទស្សនាវីដេអូហាយឡាយ៖