គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​ជ្រើសរើស​កីឡាករ​ត្រឹម​២២​នាក់​ទុក​សម្រាប់​លេង​មិត្តភាព​នៅ​ពេល​ខាង​មុខ​នេះ​​ខណៈ​ក្នុង​បញ្ជី​នេះ​ លោក​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករ​ខ្លាំងៗ​មួយ​ចំនួន​ចេញ​ហើយ​ដាក់​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​មក​ជំនួស។

ក្នុង​បញ្ជី​នេះ​គេ​ឃើញ​ Gonzalo Higuain បាន​កោះ​ហៅ​ឡើង​វិញ​ចូល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​សម្រាប់​លេង​មិត្ត​ភាព​ជាមួយ​អ៊ីតាលី​និង​អេស្ប៉ាញ​ ប៉ុន្តែ​ Paulo Dybala និង​ Mauro Icardi អត់​មាន​ឈ្មោះ​ទេ។ អតីត​ខ្សែ​ប្រយុទ្ធ ​Real Madrid ត្រូវ​បាន​កោះហៅ​ឡើង​វិញ ​ទោះ​បី​ជា​មាន​របួស​កែង​ជើង​ក៏​ដោយ​ហើយ​រូប​គេ​នឹង​ខក​ខាន​លេង​ក្នុង ​Champions League ជើង​ទី​២​ជាមួយ​Spurs។ ប៉ុន្តែ​ការ​រក​បាន​១៤​គ្រាប់​ក្នុង​រដូវ​កាល​នេះ​ Higuain អាច​ទាក់​ចិត្ត​លោក​ Jorg Sampaoli សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​នេះ។

Dybala អត់​ឈ្មោះ​ទេ​ទោះ​បី​ជា​ពី​របួស​ហើយ​ខណៈ​ដែល​ Icardi ក៏​អត់​ដែរ។​ចំណែក ​Aguero មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​រួម​ជាមួយ​ Messi។ មិន​បូ​បាច់​ច្រើន​មើល​តារាង​ឈ្មោះ​កីឡាករ​នៅ​ទី​នេះ៖