ខ្សែការពារ Sergio Ramos បានបង្ហើបពាក្យមួយឃ្លាទៅកាន់ Neymar ថាក្លឹប Real Madrid នឹងបើកទ្វាររងចាំទទួលបើសិនជារូបគេចង់ត្រឡប់មកអេស្ប៉ាញវិញ។
បន្ទាប់ពីមានដំណឹងបែកធ្លាយទាក់ទិននឹងការចង់បាន Neymar របស់ Real Madrid ឥឡូវនេះប្រធានក្រុមឆ្នើម Sergio Ramos បានទម្លាយពាក្យមួយឃ្លាឲ្យដឹងថា Real Madrid នឹងរងចាំទទួលស្វាគមន៍រូបគេប្រសិនបើ អតតីខ្សែប្រយុទ្ធ Barcelona រូបនេះចង់ចាកចេញពី PSG មកអេស្ប៉ាញវិញ។
គួររំលឹកដែរថា Neymar បានផ្ទេរចេញពី Barcelona ទៅកាន់ PSG កាលពីដើមរដូវកាលក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកប្រមាណ ២០០លានផោន៕