របាយការណ៍មួយបានបញ្ជាក់ថា Real Madrid កំពុងពិចារណាធ្ចើការផ្ទេរយកខ្សែប្រយុទ្ធក្លឹប Lyon កីឡាករ Mariano Diaz មកវិញទោះបីជាទើបតែលក់រូបគេក្នុងរដូវកាលនេះក៏ដោយ។
Real Madrid ហាក់ពិបាកក្នុងការស្វែងរកគ្រាប់បាល់ក្នុងរដូវកាលនេះ ស្របពេល Benzema និង Ronaldo ហាក់ធ្លាក់ទម្រង់លេងរកគ្រាប់បាល់មិនសូវបានជាច្រើនប្រកួតជាប់គ្នាក្នុងលីក។ ពួកគេក៏បង្ហាញពីការសោកស្ដាយក្នុងការអនុញ្ញាតិឲ្យAlvaro Morata ចេញដែរ។
បន្ទាប់ពី Ronaldo ហាក់បង្ហាញថ្វីជើងធ្លាក់ចុះ ពិសេសលទ្ធផលចាញ់ Spurs ក្នុង Champions League, Real Madrid បានចាប់ផ្ដើមប្ដូរយុទ្ធសាស្រ្តសម្រាប់រដូវកាលក្រោយ ពិសេសនយោបាយទិញដូរកីឡាករ ក្នុងតំបន់ប្រយុទ្ធ។
ក្នុងនោះក្លឹបបានពិចារណា នាំយក Mariano Diaz កាន់ក្លឹបវិញ ណៈខ្សែប្រយុទ្ធរបស់សាធារណរដ្ឋដូមីនីការ គឺជាកីឡាករសាកសមបំផុតក្នុងជម្រើសរបស់លោក Zidane។ Diaz បានប្ដូរទៅកាន់ក្លឹបបារាំង Lyon ក្នុងរដូវក្ដៅនេះក្នុងតម្លៃ៨លានអឺរ៉ូ ខណៈពេលដែលគ្រូបង្វឹកបារាំងឃើញទម្រង់លេងកើនឡើងខ្លាំងក្នុងឆ្នាំនេះ ដោយរកបាន៩គ្រាប់ក្នុង១២ប្រកួតនៅLeague 1។
ចំណែកខាងក្លឹបបារាំងវិញ ក៏បានបញ្ចេញឲ្យដឹងថាការទិញយក Diaz មកក៏មិនមានកុងត្រានិងកិច្ចសន្យាយកទៅវិញដែរ(buy-back clause )។ ខណៈពេលដែលក្លឹបទាំងពីរមិនមានកិច្ចសន្យាទិញយកមកវិញបែបនេះ ខាង Lyon នឹងបង្កើនតម្លៃខ្លួនរបស់ Mariano Diaz លើសពីតម្លៃខ្លួនទិញ៨លានអឺរ៉ូ ហើយ Real Madrid នឹងចំណាយលុយច្រើន បើចង់បានយកមកវិញ៕