របាយការណ៍​ពី​ ​Daily Mail បាន​បញ្ជាក់​ថា ​Manchester United បាន​យល់ព្រម​ចុះ​កិច្ច​ព្រមព្រៀង​ស៊ីញេ​កុង​ត្រា​ យក​យុវជន​លេច​ធ្លោ​របស់​ Benfica ខ្សែ​ប្រយុទ្ធ​ Umaro Embalo បន្ទាប់​ពី​បង្ហាញ​ខ្លួន​បាន​ល្អ​ក្នុង​កម្រិត​យុវជន​។

ក្លឹប​អេស្ប៉ាញ​ Real Madrid ក៏​មាន​ទំនាក់ទំនង​ជាមួយ​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​ដែរ​ ប៉ុន្តែ​ Man Utd បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ ​ដោយ​ដណ្ដើម​បាន​ការ​ចុះ​ហត្ថលេខា​ បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី ​Benfica។ Embalo កើត​នៅ​ទី​ក្រុង​ Bissau ប្រទេស​ហ្គីណេ ​ប៉ុន្តែ​លេង​ក្នុង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ឈុត​យុវជន។

Umaro Embalo (right) is a tricky, pacy winger who can play up front or on the right wing

ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ​ រក​បាន​គ្រាប់​បាល់​១៥​គ្រាប់​ ក្នុង​ចំណោម​១៨​ប្រកួត​ដែល​ធ្លាប់​លេង​ឲ្យ​ U17 ព័រទុយហ្គាល់។ ទម្រង់​លេង​របស់​គេ​ គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប​ស្ដាំ​ ជំនាញ​ជើង​ឆ្វេង​ ហើយ​ក្បាច់​ញាក់​គឺ​ចេញ​ពីស្លាប​ស្ដាំ​ចូល​កណ្ដាល ដែល​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ទម្រង់​លេង​របស់ ​Angel di Maria ​តែ​យ៉ាង​ណា​គេ​សង្ឃឹម​ថា​កីឡាករ​វ័យ​ក្មេង​រូប​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​នៅ ​Old Trafford ជាង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន។

The teenager has been compared to former Manchester United winger Angel di Maria

លោក Javier Ribalta ប្រធាន​ផ្នែក​តាមដាន​ថ្វី​ជើង​កីឡាករ​របស់ ​Man Utd និង​លោក John Murtagh ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បច្ចេកទេស​ក្លឹប​​ បាន​ទៅ​មើល​ទម្រង់​លេង​របស់​ Embalo លេង​ជាមួយ ​Benfica U19 ជាមួយ ​Man Utd U19 កាល​ពី​ខែ​មុន​ដែល​ការ​ប្រកួត​នេះ​ចប់​ដោយ​លទ្ធផល​២-២៕

Image result for Umaro Embalo vs Di Maria