Bayern Munich បានទទូចថា Ranato Sanches នឹងចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរដូវក្ដៅនេះ ខណៈ Man Utd មានចំណាប់អារម្មណ៍ចង់បានយូរមកហើយ។
ខ្សែបម្រើវ័យ១៩ឆ្នាំ មានព័ត៌មានជាប់ទាក់ទងធ្វើការផ្ទេរចាកឆ្ងាយចេញពីក្រុមរបស់លោក Carlo Ancelotti កាលពីរដូវកាលមុន ស្របពេលកីឡាកររូបនេះបានចូលលេងត្រឹម១៩ប្រកួតឲ្យក្លឹបជើងឯកអាល្លឺម៉ង់ បន្ទាប់ពីចុះកុងត្រាក្នុងតម្លៃ៣០លានផោនពីក្រុម Benfica កាលពីឧសភាឆ្នាំមុន។
លោក Karl-Heinz Rummenigge ប្រធានក្លឹប Bayern Munich បានបញ្ជាក់ថា Sanches អាចចាកចេញបីក្លឹបបានដោយលក្ខខណ្ឌខ្ចីជើង។ ” យើងនឹងសម្រេចថាតើត្រូវលក់ចេញជាអចិន្ត្រៃយ៍ រក្សាគាត់ឬក៏ឲ្យគាត់ចាកចេញក្នុងលក្ខណៈខ្ចីជើងមួយឆ្នាំសិន។ គាត់ពិតជាត្រូវការពេលវេលាលេងឲ្យបានច្រើនជាងនេះ ក្នុងរយៈកាលកន្លះឆ្នាំចុងក្រោយ”។
Mourinho បានបញ្ជាក់រួចហើយថា គាត់ចង់ស៊ីញេកុងត្រាយកSanches មុនBayern Munich ប៉ុន្តែខកខានទៅវិញដោយសារគាត់មកដល់Man Utd យឺតពេក។
“ ខ្ញុំមកដល់យឺតពេក ខ្ញុំស៊ីញេកុងត្រាក្នុងខែឧសភា ហើយយើងបាននិយាយគ្នាតាំងតែសប្ដាហ៍មុនគាត់ទៅម្ល៉េះ ប៉ុន្តែគាត់ទៅអាល្លឺម៉ង់ក្នុងខែដើមខែឧសភា ។ បើខ្ញុំមកដល់តាន់ពេលខ្ញុំស៊ីញេយកគាត់បានហើយ។”
បែបនេះក្ដីគ្រូបង្វឹកព័រទុយហ្គាល់នៅតែមានឱកាសយកកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះមកកាន់ Old Trafford បានក្រោយពេលប្រធានក្លឹបចង់ឲ្យរូបគេរកកន្លែងលេងពេញលេញ៕