ការ​ចាប់​ឆ្នោត​ចាប់​គូរ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ពាន​រង្វាន់​ Carabao Cup បាន​ចេញ​ហើយ​ដោយ​ Chelsea ត្រូវ​ប៉ះ​កាំភ្លើង​ធំ​Arsenal ហើយ​ Manchester City ប៉ះ​ក្រុម​ Bristol City។

Chelsea បាន​យក​ឈ្នះ​ AFC Bournemouth២​ទល់​១​ក្នុង​ទឹក​ដី​ខ្លួន​ឯង ​ហើយ​ពួក​គេ​នឹង​ត្រូវ​ជួប​ Arsenal នៅ​ជុំ​បន្ទាប់​។​ចំណែក ​Manchester City នឹង​ត្រូវ​ជួប​ក្រុម ​Bristol City ដែល​បាន​បំបាក់​ Manchester United ចុង​ម៉ុង​នាទី​៩០+៣​កាល​ពី​យប់​មិញ។

 

 

ការ​ប្រកួត​ជើងទី​១​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ​មករា ​ខណៈ​ជើង​ទី​២​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៨៕