ទីក្រុង Kiev គឺជាកន្លែងដែលទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតព្រឹត្តិការណ៍ UEFA Champion League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool។

មុនការប្រកួតចូលមកដល់ ក្រុមអាជ្ញាធរនិងសន្តិសុខបានធ្វើការរឹតបន្តឹងសុវត្តិភាពសម្រាប់ប្រិយមិត្តដែលមកទស្សនានៅទីលាន Olimpiyskiy Sport Complex ដើម្បីជៀងវាងមានភាពអសន្តិសុខកើតឡើងដោយប្រការណាមួយនៅក្នុងថ្ងៃនោះ។

ដោយឡែកប៉ូលីសចំនួន១ម៉ឺន២ពាន់នាក់នឹងត្រូវដាក់ការពារសម្រាប់ប្រិយមិត្តជិត៧ម៉ឺននាក់ដែលមកទស្សនាផ្ទាល់នៅក្នុង​ប្រទេសអ៊ុយក្រែននេះតែម្តង។

គួរបញ្ជាក់ថា ការប្រកួត UEFA Champion League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។