តុក្កតា (Mascot) តំណាងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីមានឈ្មោះថា ហ្សាប៊ីវ៉ាកា “Zabivaka” ជាភាសារុស្ស៊ី ដែលមានន័យថា “អ្នកទាត់បញ្ចូលទី (The One Who Scores)”។
Zabivaka គឺជាសត្វចចក។ វាពាក់វ៉ែនតាពណ៌ទឹកក្រូច។ បើតាមគេហទំព័រផ្លូវការរបស់ FIFA បានឲ្យដឹងថា ចចកនេះពេញដោយស្នាមញញឹម គួរឲ្យស្រលាញ់ និង ទំនុកចិត្ត ហើយវាជាអ្នកតំណាងនិម្មិត ដែលនឹងញ៉ាំងឲ្យបរិយាកាសជុំវិញទីលានកាន់តែមានភាពសប្បាយរីករាយ។
Zabivaka ត្រូវបានជ្រើសរើសឲ្យក្លាយជាតុក្កតាតំណាង World Cup ២០១៨ ដោយ ប្រជាជនរុស្ស៊ីជាង១លាននាក់បានបោះឆ្នោតនៅលើ FIFA.com ក្នុងអំឡុងពេលបោះឆ្នោតរយៈពេលមួយខែកាលពីឆ្នាំ ២០១៦។