រឿងរ៉ាវដ៏រំជើបរំជួលរបស់កីឡាករវ័យក្មេង Mbappe កាន់តែមានស្ថានភាពមិនសូវស្រួលហើយនៅ Monaco ក្រោយមានព័ត៌មានថា PSG ជះលុយគ្រាក់ៗទិញយកផ្ដាច់កុងត្រា នេះបើតាមប្រភពថ្មីៗជាច្រើនពីប្រទេសបារាំង។
ប្រភពទាំងនោះបាននិយាយថា កីឡាករវ័យក្មេងជម្រើសជាតិបារាំង បានចាកចេញពីកន្លែងហ្វឹកហាត់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយមិត្តរួមក្រុម Andrea Raggi ប៉ុន្តែគេមិនបានបរិយាយឲ្យអស់សេចក្ដី អំពីរឿងវាយគ្នានេះទេ។
ដោយសារបញ្ហានេះ ហើយបានជារូបគេមិនមានឈ្មោះ សូម្បីតែបម្រុងអំឡុងពេល Monaco លេងឈ្នះ Metz ១ទល់០។ បែបណាក្ដី! Mbappe បានបដិសេធចាកចេញពីកន្លែងហ្វឹកហាត់ ដោយរូបគេបាននិយាយក្រុមត្រូវរំសាយទៅហ្វឹកហាត់នៅកន្លែងផ្សេងទៀត តាមយុទ្ធសាស្រ្តរបស់គ្រូបង្វឹក។
Mbappe ទើបតែបានលេងឲ្យ Monacoមួយប្រកួតក្នុងចំណោម៣លើកនៅ Ligue 1 ខណៈលេងទល់ជាមួយ PSG ក្នុងពាន French Super Cup ទាំងពីរជើងគ្រាន់តែជាកីឡាករបម្រុងប៉ុណ្ណោះ។ សូមបញ្ជាក់ថាមុនពេលចេញពី Barcelona , Neymar ក៏ថ្លាប់មានរឿងចម្រូងចម្រាស ប៉ះទង្គិចជាមួយមិត្តរួមក្រុមផងដែរ គឺខ្សែការពារស្លាប Semedo ៕
ប្រភព៖ MARCA