បន្ទាប់ពីការមកដល់របស់លោក Jupp Heynckes, James Rodriguez ហាក់បានបង្ហាញភាពជឿជាក់លើការប្រកួតឲ្យBayern Munich ប៉ុន្តែរូបគេនៅតែមិនមានអនាគតជាក់លាក់ក្នុងក្លឹបម្ចាស់ពាន Bundesliga មួយនេះនៅឡើយ។
កីឡាករជម្រើសជាតិកូឡុំប៊ីបានមកចូលរួមជាមួយ Bayern ក្នុងលក្ខខ័ណ្ឌខ្ចីជើង២ឆ្នាំពី Real Madrid កាលពីដើមរដូវកាលហើយចាប់តាំងពីពេលនោះ រូបគេបង្ហាញខ្លួនបាន២២ប្រកួតរកបាន៤គ្រាប់និងបញ្ជូនបាល់បាន៧ដងក្នុង Bundesliga។ទោះបីជាយ៉ាងនេះក្ដី! មានព័ត៌មានមិនច្បាស់ការមួយចំនួនសន្និដ្ឋានថា Florentino Perez និងថ្នាក់ដឹកនាំ Real Madrid កំពុងរកវិធីសាស្ត្រមិនឲ្យ Rodriguez នៅលេងជាមួយក្លឹបយក្សអាល្លឺម៉ង់ជាអចិន្ត្រៃយ៍។
តាមប្រភព MARCA និយាយកាលពីថ្ងៃអាទិត្យថាតាមរយៈលទ្ធផលវិភាគមួយកម្រាស់ជាង៣១ទំព័រនិយាយពីកុងត្រារបស់កីឡាករផ្ទាល់ Real Madrid និងក្លឹបដែលគាត់កំពុងលេងបច្ចុប្បន្ន ដែលបែកធ្លាយចេញពីវេបសាយ Football Leak នោះគឺកាសែតអេស្ប៉ាញខាងលើរកមិនឃើញហេតុផលណាមួយ ដែលស្ដេចសកោះហៅខ្សែបម្រើប្រយុទ្ធមកវិញនៅពេលវេលាដែលសាកសមនោះទេ។
អញ្ចឹងក៏ដោយ! លោក Heynckes ក៏មិនអាចស៊ីញេចុះកុងត្រាយកកីឡាករជាអចិន្ត្រៃយ៍បានឡើយ។នេះមានន័យថាBayern ត្រូវពន្យារពេលដល់សន្លឹកបៀទី២ត្រូវបើកពោលគឺចប់កិច្ចសន្យាខ្ចីជើងទី២ឆ្នាំទើបអាចស៊ីញេកុងត្រាបាន៕