Fernando Torres. Michael Owen និង Luis Suarez សុទ្ធតែលេងច្រើនប្រកួតជាង Mohamed Salah ដើម្បីរកបាន២០គ្រាប់ក្នុង Premier League ឲ្យ Liverpool។
ត្រឹមបីនាទីចាប់ផ្ដើមការប្រកួត Mohamed Salah រកបានគ្រាប់បាល់ឲ្យក្លឹបលេងទល់នឹង Tottenham កាលពីយប់មិញដើម្បីរក្សាទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ខ្លួនពិសេសកំណត់ត្រា។ ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបដែលបានចុះកុងត្រាជាមួយហង្សក្រហម ពី Roma ក្នុងតម្លៃឡើង៤៣.៩លានផោន បានបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់ទី២០ក្នុង Premier League ឲ្យLiverpool ដោយចូលលេងបានត្រឹមតែ២៥ប្រកួតប៉ុណ្ណោះ។
កីឡាករវ័យ២៥ឆ្នាំគឺជាខ្សែប្រយុទ្ធដែលចំណាយពេលតិចជាង Fernando Torres, និង Daniel Sturridge ដែលអ្នកទាំងពីរនេះចំណាយពេលដល់ទៅ២៧ប្រកួតទើបរកបាន២០គ្រាប់។អ្វីៗទាំងអស់បានបង្ហាញការភ្ញាក់ផ្អើល ពេលដែលរូបគេមិនសូវបានបង្ហាញខ្លួននិងការមិនទុកចិត្តពីគ្រូបង្វឹកកាលនៅ Chelsea។
Quickest to 2️⃣0️⃣ @premierleague goals for #LFC:
♦️ Salah 25 games
♦️ Torres 27 games
♦️ Sturridge 27 games
♦️ Fowler 37 games
♦️ Owen 39 games pic.twitter.com/359m6kINGx— Liverpool FC (@LFC) February 4, 2018
ទោះបីជាយ៉ាងនេះក្ដី! Salah ក៏បានរក្សាលើសកំណត់ត្រាវីរបុរសក្លឹបមួយចំនួនដូចជា Robbie Fowlerនិង Michael Owen លេងបាន៣៧និង៣៩ប្រកួតរៀងគ្នាដើម្បីរកបាន២០គ្រាប់នៅ Premier League ខណៈ S tan Collymore ៤៦ប្រកួតនិងកំពូល Super Star Luis Suarez ដែលទើបចាកចេញចំណាយពេល៥០ប្រកួតទើបរកបាន២០គ្រាប់។
[youtube id=”3kphyM53c3s”]
Roberto Firmino (៦១ប្រកួត) ឈរនៅលេខរៀងទី១០ តាមពីក្រោយដោយ Emile Heskey(៧១ប្រកួត), Dirk Kuyt (៧៩ប្រកួត)និងPeter Crouch (៨៣ប្រកួត)៕