Ronaldinho ត្រូវ​បាន​ប្រជា​អ្នក​គាំទ្រ​បាល់​ទាត់​ប្រេស៊ីល ​និង​ពិភពលោក​ចាត់​ទុក ​ជា​វីរបុរស​បាល់​ទាត់​ក្រោយ ​​អតីត​កីឡាករ​រូប​នេះ​បាន​ឈ្នះ​ពាន​ជា​ច្រើន​ក្នុង​អាជីព​របស់​គាត់​​ ដោយ​រក​បាន​គ្រាប់​សរុប​៣១៣​គ្រាប់​ទាំង​ក្នុង​ក្លឹប ​និង​ជម្រើស​ជាតិ។

ទោះ​បី​ជា​អាជីព​របស់​គាត់​បាន​​កន្លង​ហួស​ទៅ​ហើយ​ក្ដី​ លោក​នៅ​តែ​ទាក់ទង​ជាមួយ​បាល់​ទាត់​ដដែល​ ដែល​ក្នុង​នោះ​បាន​បង្ហាញ​កីឡាករ​១១​នាក់​ក្នុង​ក្ដី​សុបិន​របស់​គាត់​។ ចង់​ដឹង​ថា​កីឡាករ​រូប​ណា​សូម​មើល​ខាង​ក្រោម៖

អ្នក​ចាំ​ទី​៖ Gianluigi Buffon


ខ្សែ​ការពារ​ស្លាប​ឆ្វេង៖ Roberto Carlos


ខ្សែ​ការពារ​កណ្ដាល៖ Paolo Maldini


ខ្សែ​ការពារ​កណ្ដាល៖ John Terry


ខ្សែ​ការពារ​ស្លាប​ស្ដាំ៖ Cafu


ខ្សែ​បម្រើ៖ Claude Makelele


ខ្សែ​បម្រើ៖ Kaka


ខ្សែ​បម្រើ៖ Frank Lampard

ខ្សែ​ប្រយុទ្ធ៖ Thierry Henry


ខ្សែ​ប្រយុទ្ធ៖ Ronaldo


ខ្សែ​ប្រយុទ្ធ៖ Lionel Messi