ក្លឹប​តោ​ខៀវ​ Chelsea ចង់​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ស្លាប ​​Thorgan Hazard ពី​ក្លឹប​ Borussia Monchengladbach ​ម្ដង​ទៀត​។ នេះ​​បើ​តាម​ប្រភព ​Bild ​របស់​អាល្លឺម៉ង់។

Thorgan Hazard គឺ​ជា​ប្អូន​ប្រុស​ទី​២​របស់​ Eden Hazard ដែល​កំពុង​ជា​តារា​នាំ​មុខ​របស់​តោ​ខៀវ​ ហើយ​ក៏​ជា​បង​ប្រុស​របស់​Kylain Hazard​ ដែល​កំពុង​លេង​ក្នុង​ឈុត​ U23 របស់​ Chelsea ផង​ដែរ។ រូប​គេ​ធ្លាប់​បាន​ចុះ​កុង​ត្រា​ជាមួយ ​Chelsea កាល​ពី​ឆ្នាំ​២០១២​មុន​ពេល​អនុញ្ញាត​ឲ្យ​លេង​ខ្ចី​ជើង​នៅ​ក្លឹប​ Zulte Waregem និង ​Gladbach ខណៈ​រូប​គេ​ចុះ​កុង​ត្រា​ផ្ដាច់​ខ្លួន​ពី​Chelsea នៅ​ឆ្នាំ​២០១៥។

Chelsea បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​នាំ យក​កីឡាករ​ម្នាក់​នេះ​មក​អង់គ្លេស​ម្ដង​ទៀត​។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី!​ការ​ផ្ទេរ​នេះ​នឹង​ពិភាក្សា​ក្នុង​ខែ​មករា​ដែល​ជា​រដូវ​បើក​ទ្វារ​ដោះដូរ​កីឡាករ​​តែ​ម្ដង៕

MOENCHENGLADBACH, GERMANY – SEPTEMBER 28 : Thorgan Hazard of Moenchengladbach celebrates the 1-0 against Barcelona during the UEFA Champions League group C soccer match between Borussia Moenchengladbach and FC Barcelona at the Borussia Park stadium in Moenchengladbach, Germany on September 28, 2016. (Photo by Ina Fassbender/Anadolu Agency/Getty Images)