វីដេអូ​នេះ​មិន​មាន​គុណភាព​ច្បាស់​លក្ខណៈ​ HD នោះ​ទេ​​ តែ​ប្រិយ​មិត្ត​អាច​ព្យាយាម​មើល​ទៅ​លើ​អ្នក​ចាំ​ទី​ដែល​សង្គ្រោះ​បាល់​បាន​ល្អ​ ហើយ​តែ​គប់​បាល់​ចូល​ទម្លាយ​សំណាញ់​ទី​ខ្លួន​ឯង​ទៅ​វិញ។

រឿង​ដ៏ហួស​ចិត្ត​មួយ​នេះ ​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លីក​កំពូល​អេត្យូពី ​(​Ethiopian Premier League)ខណៈ​ការ​ប្រកួត​រវាង​ក្រុម​ Fasil Kenema និង​ក្រុម​ Welwalo Adigrat ដែល​លទ្ធផល​ត្រូវ​បាន​សម្រេច​ដោយ​អ្នក​ចាំ​ទី​របស់​ក្លឹប​Welwalo Adigrat ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

ក្រោយ​សង្គ្រោះ​បាល់​ពី​ការ​ទាត់​ពី​ចំហៀង​របស់​កីឡាករ​ Fasil Kenema អ្នក​ចាំ​ទី​រូប​នេះ​ បាន​បាល់​បាន​យ៉ាង​ល្អ​ ហើយ​កាយ​វិការ​បញ្ជា​មិត្ត​រួម​ក្រុម​ឡើង​ទៅ​លើ ​តែ​ខ្លួន​គាត់​គប់​ចូល​ទី​ខ្លួន​ឯង​ទៅ​វិញ។

វីដេអូ​ខាង​ក្រោម៖

[youtube id=”i8a015IQM5o”]