Cristiano Ronaldo, Gareth Bale និង Karim Benzema​ គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​លេង​ទាំង​១៩​នាក់​នៅ ​Copa del Rey ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​យប់​នេះ​​ ជាមួយ​ Leganes នោះ​ទេ។

ចូល​ឆ្នាំ​២០១៨ ​Benzema មិន​ទាន់​បាន​លេង​នៅ​ឡើយ​ទេ​ដោយ​សារ​បញ្ហា​របួស​សសៃពួរ​ ហើយ​គ្រូ​បង្វឹក​មិន​ដាក់​ឲ្យ​លេង​ទោះ​បី​ជា​សះស្បើយ​ហើយ​ក៏​ដោយ។ Bale និង​ Ronaldo ត្រូវ​បាន​ដក​ចេញ ​​ខណៈ​ការ​ដក​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ទុក​ជើង​លេង​ក្នុង​ការ​ប្រកួត​សំខាន់​នៅ​ខាង​មុខ។

ប្រធាន​ក្រុម​ Ramos និង​ខ្សែ​ការពារ​ស្លាប Marcelo ត្រូវ​ដក​ចេញ​ពី​បញ្ជី​ទាំង​១៩​នាក់។​​​ គិត​ទាំង​ប្រកួត​នេះ​​Real Madrid ត្រូវ​ធ្វើ​ការ​ធ្ងន់​ចំនួន​៤​ប្រកួត​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ដោយ​ត្រូវជួប​ Leganes ជើង​ទី​២​និងពាន​La liga ជាមួយ​ Deportivo La Coruna និង​ក្រុម​ខ្លាំង​ Valencia។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១៩​នាក់៖