ខណៈពេលដែលអ្នកគាំទ្រ Man Utd ពេញពិភពលោកកំពុងរង់ចាំការប្រកាសផ្លូវការពីស៊ីញេយក Sanchezពី Arsenal អ្នកគាំទ្រនៅអង់គ្លេសចូលហាងម៉ាកល្បី Adidas ទិញអាវលេខ៧ដែលល្បីថាសម្រាប់ Sanchez មកដល់នោះយ៉ាងព្រោងព្រាតទៅហើយ។
ប្រភពមួយចំនួនបានឲ្យដឹងថា Sanchez នឹងទទួលបានអាវលេខ៧ពេលមកដល់ Old Trafford ដែលអាវនេះធ្លាប់បានពាក់ចុងក្រោយគេដោយ Menphis Depay ដែលបានចាកចេញកាលពីខែមករាឆ្នាំ ២០១៧។
So excited to to buy new @ManUtd @Alexis_Sanchez at the amazing Adidas @adidasUK store , in the excitement of expected transfer news @SkySportsNews 😉. Special thank you to the team in store who were amazing and very helpful ! Great customer service 💪🏻👋🏻 pic.twitter.com/r5gNHrH0Nv
— Amer Mourad (@BossAmerM) January 18, 2018
ទោះបីជាគេមិនដឹងច្បាស់ថា Man Utd នឹងឲ្យអាវលេខប៉ុន្មានពាក់ជាផ្លូវការ ប៉ុន្តែអ្នកគាំទ្របានទៅទិញអាវក្នុងហាងAdidas ផ្ទាល់តែម្ដង៕