ក្លឹប​បិសាច​ក្រហម​ ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចំណាយ​លុយ​​ដល់​ទៅ​៦០​លាន​ផោន ​ក្នុង​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ ​Bayern Munich កីឡាករ​ Arturo Vidal នេះ​បើ​តាម​ប្រភព​ La Cuarta

បិសាច​ក្រហម​កំពុង​បង្ហាញ​ឆន្ទៈ​ ធ្វើ​ការ​ស្នើ​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ស៊ីលី ​ក្នុង​ប្រាក់​ឈ្នួល​មួយ​ឆ្នាំ​១៨​លានផោន  ​​ហើយ​ហេតុផល​មួយ​ទៀត​​ គឺ​នាំ​អតីត​កីឡាករ​​ Juventus រូប​នេះ​ មក​ជួយ​យឹតយោង​ទម្រង់​លេង​របស់​ Alexis Sanchez នៅ Old Trafford។

អញ្ចឹង​ក៏​ដោយ​ការ​ចង់​បាន​កីឡាករ​លេង​សក់​ម្នាក់​នេះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ពី​ព្រោះ​ពួក​គេ​ត្រូវ​ប្រជែង​ជាមួយ ​Chelsea, ខណៈ​ដែល​គ្រូ​បង្វឹក​លោក Antonio Conte ធ្លាប់​ធ្វើ​ការ​ជាមួយ​កីឡាករ​ម្នាក់​កាល​នៅ ​Juventus បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​បាន​យក​មក​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដងទៀត៕