វា​ហាក់​ដូច​ជា​រឿង​កំប្លែង​​ហើយ​អ្នក​មួយ​ចំនួន​ទៀត ​ក៏​អាច​និយាយ​ថា​ដេក​ស្រមៃ​ទាំង​ថ្ងៃ​ដែល ​CR7 អាច​នាំ​ព័រទុយហ្គាល់​ឈ្នះ​ពាន ​World Cup ខណៈ​​ជម្រើស​ជាតិ​អតីត​ជើង​ឯក Euro 2016 មួយ​នេះ​ក៏​មាន​កៅអី​ទៅ​លេង​នៅ  World Cup ក្នុង​ប្រទេស​រុស្សី​ផង​ដែរ។

វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ​​ដែល​ខ្សែ​ប្រយុទ្ធ​ Real Madrid រូប​នេះ​មិន​ទាន់​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​ខ្លាំង​ៗ​ ហើយ​គេ​ម៏​មិន​ទាន់​ដឹង​ថា​ តើ​រូប​គេ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ប៉ុណ្ណោះ​នោះ​ទេ ​ប៉ុន្តែ World Cup នៅ​រុស្សី​​យ៉ាង​ហោច​ណាស់​ក៏​សន្និដ្ឋាន​បាន​ថា​អាច​ទៅ​រួច​ដែល ​Ronaldo រក​គ្រាប់​បាល់​បាន។

បើ​និយាយ​ពី ​Messi វិញ​ក្នុង​សប្ដាហ៍​នេះ​​មិន​ទាន់​អស់​រឿង​និយាយ​ពី​ការ​មិន​បាន​ចូល​លេង​ ក្នុង​មិត្តភាព​ជាមួយ​អេស្ប៉ាញ​ហើយ​ក្ដី​រំពឹង​ឈ្នះ​ World Cup ខ្ពស់​ជាង Ronaldo ឆ្ងាយ​ផង​នោះ។​ប្រសិនបើ​គាត់​ឈ្នះ​ World Cup នោះ​មិន​ចាំ​បាច់​វែក​ញែក​ច្រើន​នោះ​គឺ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើក​ដាច់​តែ​ម្នាក់​ឯង។

ចុះ​បើ​ Ronaldo ឈ្នះ​វិញ​? ប្រសិន​បើ​អ្នក​ស្រមៃ​ឃើញ​ Messi លើក​ពាន ​World Cup ហើយ​បន្ទាប់​មក​អ្នក​ស្រមៃ​ឃើញ​Ronaldo លើក​ពាន​វិញ​ម្ដង​ ក៏​មិន​មាន​រូប​ភាព​អាក្រក់​កើត​ឡើង​ដែរ ​​ហើយ​គាត់​នឹង​ឈ្នះ​ពាន​គ្រប់​យ៉ាង​ជាមួយ​ជម្រើស​ជាតិ​ជាមួយ​នឹង​ European Championship​មួយ World Cup មួយ​​ហើយ​គាត់​អាច​នឹង​ឈ្នះ​ពាន​ Ballon d’Or លើក​ទី​៦​​ ហើយ​បន្ថែម​ពាន ​Champions League លើក​ទី​៤​ ឬ​ក៏​ទី​៤​ក្នុង​អាជីព​នៅ​ក្នុង​ក្លឹប៕