ប្រភពកាសែតអេស្ប៉ាញ Sport បានផ្សាយថា Real Madrid នឹងចំណាយលុយ១៥០លានអឺរ៉ូបូកជាមួយ Gareth Bale ម្នាក់ទៀតដើម្បីនាំយកខ្សែប្រយុទ្ធHarry Kane ពី Tottenham Hotspur ។
ស្ដេចសបានកំណត់តម្លៃខ្លួនរបស់ Bale ប្រហែល៥០លានអឺរ៉ូ ដែលនេះមានន័យថា សរុបលុយដែល Real Madrid ចង់បានខ្សែប្រយុទ្ធអង់គ្លេស Kane គឺ២០០លានអឺរ៉ូ។
អញ្ចឹងក៏ដោយ! ពួកគេអាចនឹងប្រឈមមុខពីការប្រកួតប្រជែងពី Manchester United ដែលកំពុងមានព័ត៌មានថាចង់បាន Harry Kane ដែរនោះ។ ពេលនេះក្លឹបបិសាចក្រហម កំពុងពង្រឹងនិងរុះរើប្រព័ន្ធកីឡាករខ្លះសម្រាប់ឆ្នាំ ២០១៨៕