ការបូកបញ្ចូលគ្នានៃប្រាក់ឈ្នួលប្រចាំឆ្នាំ របស់កីឡាការិនីបាល់ទាត់លេងក្នុងលីកបាល់ទាត់នារីទាំង៧ក្នុងពិភពលោក បានត្រឹមស្មើប្រាក់ឈ្នួលប្រចាំរបស់ Neymar ម្នាក់ឯងនៅ PSG។ ខាងក្រោមនេះជាឧទាហរណ៍នៃប្រាក់ឈ្នួលដ៏សែនលើសលប់ក្នុងពិភពបាល់ទាត់។
លីកកំពូលបាល់ទាត់នារីក្នុងប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អាមេរិក ស៊ុយអែត អូស្រ្តាលី និងមិកស៊ិក សរុបកីឡាការិនី១៦៣៩នាក់ ត្រូវចំណាយ៣២.៨លានផោនក្នុងឆ្នាំដោយសរុបចូលគ្នា ដែលចំនួននេះជិតស្មើនឹងប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar តែម្នាក់ឯងដែលទទួលបានប្រាក់៣២.៩លានផោ នប្រចាំឆ្នាំពេល ប្ដូរទៅទីក្រុងប៉ារីស។
ប្រទេសន័រវែសស្ថិតក្នុងលំដាប់ស្តង់ដារជួរមុខគេ ដោយផ្ដល់ប្រាក់ប្រចាំឆ្នាំទៅឲ្យក្រុមជម្រើសជាតិនារី និងបុរស ទាំងក្នុងលីកគឺស្មើគ្នា។ សហព័ន្ធបាល់ទាត់ន័រវែស មានកញ្ចប់ទឹកប្រាក់សម្រាប់បាល់ទាត់នារី ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ចប់ទឹកប្រាក់បានឡើងចាប់ទៅ២៩៦០០០ផោនដល់៥៧៤០០០ក្នុងមួយឆ្នាំ សម្រាប់កីឡាការនីបាល់ទាត់ម្នាក់។
ក្នុងប្រទេសអង់គ្លេស ការចំណាយប្រាក់ឈ្នួលប្រចាំឆ្នាំទៅឲ្យក្រុមកីឡាករលេងក្នុង Premier League គិតជាមធ្យមឡើងដល់២.៦៤លានផោន។ ចំនួននេះលើសលប់ជាមួយលីកបាល់ទាត់នារី ដោយក្របខណ្ឌ FA Women’s Super League (FAWSL)មានចំនួន២៦,៧៥២ក្នុងរដូវកាលនេះ គឺស្មើនឹងប្រាក់ឈ្នួលរបស់ក្រុមបាល់ទាត់បុរស១ភារយ៕