Lionel Messi បាន​បដិសេធ​គំនិត​ដែលថា​គាត់​នឹង​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ជាមួយ​តារា​បាល់ទាត់​របស់ ​Real Madrid កីឡាករ Cristiano Ronaldo ខណៈ​កីឡាករ​វ័យ​៣០​ឆ្នាំ​ក៏​បាន​​បក​ស្រាយ​ពី​ភាព​មិន​អាច​ទៅ​រួច​នេះ​ តាម​បណ្ដាញ​សារព័ត៌មាន​ផង​ដែរ។

តារា​បាល់ទាត់​របស់​ Barcelona បាន​លើក​ឡើង​ថា​គាត់​នឹង​ Ronaldo ហាក់​មិន​អាច​ក្លាយ​ជា​មិត្ត​ជិត​ស្និត​នឹង​គ្នា​បាន​ទេ​ ពីព្រោះ​ពួក​គេ​ ​មិន​ដែល​បាន​ចំណាយ​ពេល​គ្រប់​គ្រាន់​នៅ​ជាមួយ​គ្នា ​ដើម្បី​រក្សា​ចំណង​មិត្តភាព។ គូរ​ប្រជែង​ដណ្ដើម​ពាន​បុគ្គល ​និង​ក្លឹប​ក្នុង​ពិភពបាល់ទាត់​ទាំង​ពីរ ​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​មក​ហើយ​ ពិសេស​ការ​ឈ្នះ​ពាន Ballon d’Or(​Messi ៥​ដង ​និង ​Ronaldo ៤​ដង)ឆ្នាំ​នេះ ​CR7មាន​ភាគរយ​ខ្ពស់​អាច​ទទួល​បាន​ពាន​ទី​៥​របស់​ខ្លួន។

Image result for Messi: Ronaldo and I will never be friends

ពេល​អ្នក​កាសែត​សួរ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​អាច​ក្លាយ​ជា​មិត្ត​ជិត​ស្និទ​នឹង​នៅ​ពេល​ណា ? Messi បាន​និយាយ​ក្នុង​កាសែត Marca ថា​៖” ខ្ញុំ​មិន​ដឹង​ថា​ពួក​យើង​អាច​ទៅ​រួច​ឬ​ក៏​អត់? មិត្តភាព​គឺ​សាង​ឡើង​ដោយ​ការ​ចំណាយ​ពេល​ជាមួយ​គ្នា ​និង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក”។

“ យើង​គ្មាន​ទំនាក់ទំនង​គ្នា​នោះ​ទេ ពិសេស​ដោយ​សារ​តែ​យើង​បាន​ឃើញ​គ្នា​ តែក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​ណា​មួយ​ ហើយ​មាន​តែ​ពេល​នោះ​ទេ ​ដែល​យើង​បាន​និយាយ​គ្នា។ គ្រាប់​យ៉ាង​គឺ​ល្អ​ ប៉ុន្តែ​ការ​រស់​នៅ​របស់​ពួក​យើង​ មិន​បាន​ជិត​ស្និត​នោះទេ”។

Related image

Messi និង​ Ronaldo បាន​ប្រមូល​ពាន​ឯកជន​ជា​ច្រើន​ក្នុង​ពិភពបាល់ទាត់​ ប៉ុន្តែ​កីឡាករ​អាហ្សង់ទីន​ជឿ​ថា​នឹង​មាន​កីឡាករ​ជំនាន់​ថ្មី​ស្នង​ដំណែង​ពួក​គេ​នៅ​ពេល​អនាគត។

“ មាន​កីឡាករ​អស្ចារ្យ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ដែល​អាច​ឈ្នះ​B allon d’Or។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​មាន​តែ​២​នាក់​ប៉ុន្តែ​ឥឡូវ​កីឡាករ​ដូច​ជា Neymar, Kylian Mbappeនិង ​Luiz Suarez អាច​ប្រជែង​ពាន​នេះ​បាន”៕