David Backham រក​បាន​គ្រាប់​បាល់​១៧​គ្រាប់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​តោ​បី​អង់គ្លេស​ ក្រោយ​លេង​បាន​១១៥​ប្រកួត​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​ឆ្លង​កាត​ការ​ប្រកួត ​World Cup​ដង ​ហើយ​ពេល​នេះ​លោក​បាន​ព្រមាន​ក្រុម​របស់​លោក Soothgates ​ក្នុង​ការ​ចូល​លេង​ពាន​រង្វាន់​បាល់​ទាត់​ធំ​បំផុត​ក្នុង​លោក។

ក្រុម​ជម្រើស​ជាតិអង់គ្លេស​ នៅ​ជាមួយ​ក្រុម​ជម្រើស​ជាតិ បែលហ្សិក ទុយនេស៊ី ប៉ាណាម៉ា​ ក្នុង​ពូល​G ប៉ុន្តែ ​Beckham បាន​និយាយ​ថា ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​បំផុត​ ទោះ​បី​ជា​ប្រទេស​ចុង​ក្រោយ​ស្ថិត​ក្នុង​តារាង​ចំណាត់​ថ្នាក់​ទី​២៧​ និង​៥៦​នៃ​តារា ​FIFA Ranking ក៏​ដោយ។

Image result for Beckham's World Cup warning for England

អតីត​កីឡាករ​មាន​ប្រជាប្រិយ​ភាព​រូប​នេះ ​បាន​និយាយ​ថា​៖” ពេល​ដែល​អ្នក​បាន​ទៅ​លេង​នៅ​ World Cup មិន​ថា​ក្រុម​ណា​​ដែល​អ្នក​ជួប​ក្នុង​ពូល​ឬ​លេង​ត​ទល់​គ្នា​នោះ​ទេ គឺ​ត្រូវ​ចាំ​ថា​គ្មាន​ការ​ប្រកួត​ដ៏​ស្រួល​នោះ​ទេ​។​ ខ្ញុំ​ដឹង​ថា​អង់គ្លេស​ពិត​ជា​អាចឡើង ​ប៉ុន្តែ​ក្នុង​ World Cup គឺ​ពិត​ណាស់​ក្រុម​មួយ​ណាក៏​ពិបាក”។

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​បាន​​និយាយ​បែប​បារម្ភ​​ថា​៖”មិន​ថា​ពេល​ដែល​អ្នក​បាន​មក​ប្រកួត​ជាមួយ​ក្រុម​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង ​World Cup កាល​ពី​១០​ទៅ​២០​ឆ្នាំ​មុន ​​ឬ​ត្រូវ​ជួប​ក្រុម​ដែល​ទើប​នឹង​ឡើង​មក​ក្ដី​​ វា​គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ​អ្វីទេ គ្រប់​ការ​ប្រកួត​តែង​ពិបាក​ជា​និច្ច”។

“ ពេល​ដែល​អ្នក​ឈាន​មក​ដល់​កម្រិត​នេះ​ ការ​ប្រកួត​ទាំង​អស់​តែង​តែ​សំខាន់​ វា​គឺ​​ជា​ការ​ចាប់​ឆ្នោត​​ដ៏​ល្អ​មួយ ​ដែល​ត្រូវ​ជួប​ក្រុម​ទាំង​នេះ ​ប៉ុន្តែ​កុំ​ភ្លេច​ថា​ការ​ប្រកួត​ទាំង​អស់​គឺ​ពិត​ជា​មិន​ស្រួល​នោះ​ទេ​”