Conte ​ជឿជាក់​ថា​ទម្រង់​លេង​បច្ចុប្បន្ន​របស់ Eden ​Hazard​ មិនមែន​ជា​ទម្រង់​លេង​ដែល​មាន​កម្រិត​ខ្ពស់​បំផុត​របស់​គេ​ទេ​ ។​

Eden Hazard ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ជំនួប​ Chelsea​ យក​ឈ្នះ ​Newcastle ៣ – ១​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ដោយ​រក​បាន​ពីរ​គ្រាប់​ក្នុង​ជ័យជំនះ​នោះ​ផង​ដែរ។

 

គ្រូ​បង្វឹក​តោខៀវ​បាន​បន្ត​ទៀត​ថា​ ទម្រង់​លេង​របស់​ Hazard​ នឹង​រីក​ចម្រើន​ខ្លាំង​ជាង​នេះ​ នៅ​ពេល​ខាង​មុខ​ ប្រសិនបើ​ខ្សែ​ប្រយុទ្ធបែលហ្សិក​ ​ព្យាយាម​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ ហើយ​លោក​នឹង​កាន់​តែ​រីករាយ​នៅ​ពេល​ដែល​កីឡាករ​មាន​ទេពកោសល្យ​​យល់ព្រម​ចុះ​កុងត្រា​ថ្មី​ជាមួយ​តោខៀវ។

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីតាលី​បាន​បន្ត​ទៀត​ថា Hazard ​នឹង​ក្លាយ​ជា​កីឡាករ​កំពូល​នៅ​​ក្នុង​ពិភព​បាល់ទាត់​ ហើយ​គាត់នឹង​ឈ្នះ​ Ballon d’Or ។​នៅ​ពេល​ដែល​អ្នក​ឈ្នះ​ពាន​ Champions League, World Cup អ្នក​គឺ​ជា​កីឡាករ​ល្អ​ក្នុង​ពិភព​បាល់​ទាត់​ ជា​កីឡាករ​ដ៏​អស្ចារ្យ​។ កម្រិត​របស់​ Haezard​ដក់​លំដាប់​នេះ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ”៕