ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់នឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិស៊ុយអែតនៃការប្រកួតពានរង្វាន់ FIFA World Cup 2018 ដែលនេះគឺជាជំនួបទី២នៃការប្រកួតវិលជុំសន្សំពិន្ទុ។
អាល្លឺម៉ង់ បរាជ័យក្នុងការប្រកួតជាមួយក្រុមម៉ិកស៊ិកក្នុងក្រុងម៉ូស្គូគឺជាលើកទី ២ប៉ុណ្ណោះដែលក្រុមអាល្លឺម៉ង់បានចាញ់ក្នុងការប្រកួត World Cup បើកឆាក បន្ទាប់ពីចាញ់អាល់ហ្សេរីក្នុងឆ្នាំ ១៩៨២។ ទោះជាយ៉ាងណាពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតនៅឆ្នាំនោះ។
ស៊ុយអ៊ែតបានប្រឈមមុខនឹងម្ចាស់ជើងឯកនៅឯ World Cup ពីរដងមុន និងបានឈ្នះទាំងពីរ – ក្នុងឆ្នាំ ១៩៥០ តតាំងអ៊ីតាលី និងឆ្នាំ ១៩៥៨ ប្រឆាំងនឹងប្រទេសអាល្លឺម៉ង់ខាងលិច។
ការទទួលជ័យជម្នះ ១-០ របស់ពួកគេតតាំងកូរ៉េខាងត្បូងគឺជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតបើកឆាក World Cup ចាប់តាំងពីការផ្តួលក្រុមម៉ិកស៊ិក ៣-០ ក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ ១៩៥៨ ។
សម្រាប់ហាងឆេងនៅយប់នេះវិញ៖
អាល្លឺម៉ង តអោយ ស៊ុយអែត ១គ្រាប់