ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដណ្ដើមបាន៣ពិន្ទុក្នុងជំនួបបើកឆាកពូល C នៃពានរង្វាន់ FIFA World Cup 2018 លើទឹកដីរុស្ស៊ី នៅថ្ងៃសៅរ៍ ទី១៦ មិថុនា ដោយលទ្ធផល២ទល់នឹង១លើ​អូស្ត្រាលី។

នៅក្នុងវគ្គទី១មិនមានក្រុមណាអាចស៊ុតបញ្ចូលទីគ្នាបានឡើយ។ ដោយឡែក Antoine Griezmann បានបើកឆាកគ្រាប់ទី១ឲ្យក្រុមរហស្សនាមមាន់គកនៅនាទី៥៨ តាមរយៈបាល់ប៉េណាល់ទី បន្ទាប់ពីពិនិត្យដោយវីដេអូជំនួយ (VAR)។ អូស្ត្រាលី ក៏បានតាមស្មើវិញដោយបាល់ដូចគ្នានៅនាទី៦២ ដោយ Mile Jedinak។

យ៉ាងណាក៏ដោយ នៅនាទី៩១ Paul Pogba រកបានគ្រាប់ជ័យជម្នះឲ្យក្រុមលោក Didier Deschamps ដោយមានជំនួយពីបច្ចេកវិទ្យា Goal Line Technology។

ទស្សនាវីដេអូហាយឡាយ៖