លោក Jose Mourinho គ្រូ​បង្វឹក​ក្រុម​​បិសាច​ក្រហម​ បាន​ចោទ​ប្រកាន់​​ពី​ការ​ធ្វើ​ពុត​ជា​ដួល ​របស់​តារា​បាល់​ទាត់​របស់​ Man City ​ក្នុង​ការ​ប្រកួត ​Manchester Derby នៅ​កីឡដ្ឋាន​ Old Trafford នៅ​ថ្ងៃ​អាទិត្យ​នេះ។

LONDON, ENGLAND – SEPTEMBER 30: Tiemoue Bakayoko of Chelsea and N’Golo Kante of Chelsea tackle Raheem Sterling of Manchester City during the Premier League match between Chelsea and Manchester City at Stamford Bridge on September 30, 2017 in London, England. (Photo by Mike Hewitt/Getty Images)

ក្រុម​របស់​លោក Pep Gaurdiola កំពុង​ឈរ​កំពូល​តារា​លើស​ក្រុម ​Man Utd ៨​ពិន្ទុ ​មុន​ពេល​ជួប​គ្នា​ខណៈ​  City​ ទើប​តែ​បាត់​បង់​២​ពិន្ទុ​ប៉ុណ្ណោះ​ ក្នុង​ការ​ប្រកួត​១៥​ដង​នៅ​រដូវ​កាល​នេះ។ លោក Arsene Wenger ធ្លាប់​បាន​ចោទប្រកាន់​ Raheem Steriling ក្នុង​ការ​ប្រកួត​ដែល ​Man City ឈ្នះ​ Arsenal ៣​ទល់​១​កាល​ពី​ខែ​វិច្ឆិកា​ ខណៈ​ដែល​ Sean Dyche ​គ្រូ​បង្វឹក ​Bernley ក៏​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​ Bernardo Silva​ ផង​ដែរ។

MANCHESTER, ENGLAND – DECEMBER 05: Manager Jose Mourinho of Manchester United walks off after the UEFA Champions League group A match between Manchester United and CSKA Moskva at Old Trafford on December 5, 2017 in Manchester, United Kingdom. (Photo by John Peters/Man Utd via Getty Images)

Mourinho បាន​ចោទ​ប្រកាន់​កីឡាករ​របស់​កាំភ្លើង​ធំ ​Arsenal ក្នុង​ជ័យជម្នះ​៣​ទល់​១​កាល​ពី​សប្ដាហ៍​មុន ​ហើយ​ពេល​គាត់​បាន​បញ្ជាក់​ថា​កីឡាករ​របស់​ Man City ក៏​ពូកែ​ធ្វើ​ដួល​ដូច​គ្នា។

“ ពួក​គេ​គឺ​ជា​ក្រុម​ដ៏​ល្អ​មួយ​ ពួក​គេ​ការពារ​បាន​ល្អ​ ពួក​គេ​មាន​ប្រតិកម្ម​​ភ្លាម​ៗ ទៅ​នឹង​ស្ថាន​ភាព​បាត់​បាល់​។ ពួក​គេ​មាន​ថាមពល​ល្អ​ណាស់​ ក្នុង​តំបន់​ប្រយុទ្ធ​​ ពួក​គេ​ល្អ​ក្នុង​ការ​បង្កើត​ឱកាស​ ពួក​គេ​ជា​កីឡាករ​អស្ចារ្យ​ ពួក​គេ​មាន​គ្រូ​បង្វឹក​ឆ្លាត​វៃ​ពួក​គេ​មាន​រឿង​ល្អ​ៗ​ជា​ច្រើន​ទៀត។”

លោក​បាន​បន្ត​ថា​៖“​រឿង​មួយ​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​ពួក​គេ​គឺ​ពេល​ដែល​ពួក​គេ​បាត់​បង់​តុល្យភាព​ ក្នុង​ក្រុម​ស្រួល​ៗ​ពេក​(​ពូកែ​ធ្វើ​ដួល​)។

សូម​បញ្ជាក់​ឡើង​វិញ​! ​Manchester United នឹង​ត្រូវ​ទទួល​ក្រុម​ភ្ញៀវ ​Manchester City នៅ​យប់​ថ្ងៃ​អាទិត្យ​​ទី​១០​ធ្នូ​នេះ ​​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់។