ការប្រកួតមិត្តភាពរវាងក្រុមខ្លាំងៗលំដាប់កំពូលពិភពលោក កាលពីយប់មិញគឺទទួលបានលទ្ធផលស្មើ ស្ទើរតែទាំងអស់លើកលែងក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រកួតចាញ់ក្រុមនីហ្សេរីយ៉ាដោយលទ្ធផល៤ទល់២។
ងាកមកអេស្ប៉ាញ និងរុស្សីក្រុមទាំងពីរមានការទាត់បញ្ជូលទីគ្នាដល់ទៅ៦គ្រាប់ ប៉ុន្តែបានត្រឹមស្មើគ្នាប៉ុណ្ណោះ។ បីគ្រាប់របស់ក្រុមគោជល់រកបានដោយ Jordi Alba, Sergio Ramos (Penalty)២គ្រាប់។ ចំណែករុស្សីរកបានដោយ Fedo Smolov ២គ្រាប់, Aleksey Miranchuk។
[youtube id=”wI7V7l1OjF4″]
ចំណែកខ្សែប្រយុទ្ធ Arsenal កីឡាករ Alexandre Lacazatte រកបាន២គ្រាប់ឲ្យបារាំងស្មើជាមួយអាល្លឺម៉ង់២-២។ ២គ្រាប់របស់ឥន្ទ្រីដែករកបានដោយ Timo Werner និង Lar Stindl។
[youtube id=”Eo7Mf2gGy_s”]
បែរមកមើល ព័រទុយហ្គាល់វិញ បានត្រឹមស្មើសហរដ្ឋអាមេរិក ដោយគ្រាប់បាល់១-១។ មួយគ្រាប់របស់ក្រុមអតីតជើងឯកEuro2016 ដោយកីឡាករ Antunes ហើយមួយគ្រាប់របស់អាមេរិករកបានដោយ Weston Mckenie។
[youtube id=”DHhy7dzYQM8″]
និយាយពីអាហ្សង់ទីនដែលចាញ់នីហ្សេរីយ៉ា គឺមានការទាត់បញ្ជូលទីគ្នាដល់ទៅ៦គ្រាប់។ខាងអាហ្សង់ទីន២ និងក្រុមមកពីអាហ្រ្វិក៤។ Sergio Aguero និង Ever Banega ជាអ្នករកគ្រាប់បាល់ឲ្យអាហ្សង់ទីន ចំណែកខ្សែប្រយុទ្ធក្រុមកាំភ្លើ់ងធំ Alex Iwobi (២គ្រាប់) និងខ្សែប្រយុទ្ធ Leicester City កីឡាករ Kelechi Iheanacho បន្ថែម២គ្រាប់ទៀតឲ្យនីហ្សេរីយ៉ា។
[youtube id=”xo6EcR8xvFM”]
អង់គ្លេសដែលគេគិតជាក្រុមគីឡូធ្ងន់មួយក្នុងពិភពលោកបានរក្សាគ្រាប់បាល់០-០ជាមួយម្ចាស់ដំណែងលេខមួយ ក្នុងតារាង FIFA ប្រេស៊ីល។