នេះគឺជាប្រវត្តិរបស់ Dani Alves កើតចេញពីការយកថ្មបេតុងធ្វើជាគ្រែដេកក្នុងផ្ទះខ្ទមតូចមួយ ជុំព័ទ្ធទៅដោយដីភក់ក្នុងដីចម្ការរបស់ឪពុក រហូតក្លាយខ្លួនជាកីឡាករបាល់ទាត់ ឈ្នះពានផ្លូវការដល់ទៅ៣៥គ្រឿងក្នុងអាជីព។
គាត់ត្រូវបានគេចាត់ទុកថា ជាខ្សែការពារល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប៉ុន្តែ Alves ដែលមានដើមកំណើតមកពីភាគខាងជើងឆៀងខាងកើតប្រទេសប្រេស៊ីល មានឪពុកឈ្មោះ Seu Domingos។ Alves កើតក្នុងត្រកូលអ្នកចម្ការធ្វើការជាមួយឪពុកតាំងពីក្មេង ដោយដាំដំណាំឪឡឹក ដំឡូង និងខ្ទឹមបារាំងលើដីជួលគេមួយកន្លែងក្នុងតំបន់ Umbuseiro។ ហើយកន្លែងនោះគឺជាទីតាំងនៃក្លឹបបាល់ទាត់ Domingos ដែលក្រោយមកបានជម្រុះឲ្យរូបគេបានក្លាយជាខ្សែប្រយុទ្ធស្លាបម្នាក់។
នៅវ័យ១៣ឆ្នាំ Alves បានចាកចេញពីផ្ទះទៅកាន់ទីក្រុងមួយនៃរដ្ឋ Salvador ដែលជាកន្លែងរកគេឲ្យក្លឹប Esporte Clube Bahai មុនពេលផ្ទេរមកលេងនៅអឺរ៉ុបគឺ Sevilla នេះឯង។ Alves ចំណាយពេល៦ឆ្នាំដោយជោគជ័យជាមួយ Sevilla ហើយបន្ទាប់មកបានផ្ទេរមកលេងនៅក្លឹបយក្សអេស្ប៉ាញ Barcelona ក្នុងតម្លៃ២៣លានផោន ដែលជាកន្លែងបានបង្ហាញខ្លួនបាន២៤៧ប្រកួតហើយមានឈ្មោះក្នុងល្បីប្រវត្តិសាស្ត្របាល់ទាត់តែម្ដង។
នៅខែមិថុនាឆ្នាំ២០១៦ Juventus បានប្រកាសថាចុះកុងត្រាយក Alves ហើយរូបគេបានជួយក្លឹបអ៊ីតាលីឈ្នះ Serie A, Copa Italia ត្រឹមតែមួយរដូវកាល ហើយបន្ទាប់មករូបគេបានប្ដូរទៅលេងនៅក្លឹបយក្សបារាំង PSG ដែឡជាកន្លែងចុងក្រោយឈ្នះពាន French Super Cup។
ប្រសិនបើ Alves អាចឈ្នះពានបន្ថែមលើអ្វីដែលគាត់ធ្លាប់ឈ្នះពីមុន គាត់នឹងក្លាយជាកីឡាករដែលជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ នៅពេលបច្ចុប្បន្នកីឡាករជម្រើសជាតិប្រេស៊ីល កំពុងប្រដំប្រសងជាមួយ Ryan Giggs និង Kenny Dalaglish ដែលម្នាក់ធ្លាប់បានឈ្នះពាន៣៥គ្រឿងក្នុងអាជីពរបស់ខ្លួន៕