បន្ទាប់ពីចាញ់ Tottenham ដណ្ដើមដំណែងកំពូលតារាងពូល H, Real Madrid អាចនឹងត្រូវជួបក្រុមគីឡូធ្ងន់បី នៅវគ្គចាញ់ធ្លាក់ពាន Champions League។
ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃ ច័ន្ទ ទី ១១ ធ្នូ ឆ្នាំ ២០១៧នេះ ហើយក្រុមទាំង៨ ដែលឈរកំពូលតារាងនឹងត្រូវជួបប្រកួតជាមួយក្រុមទាំង៨ទៀតដែលលេខ២ក្នុងពូល(រួមទាំងក្រុមដែលឡើងមកពីពូលគ្នា ខណៈ Real Madrid អាចជួបក្រុមដែលប្រជែងពានរង្វាន់នេះធំបំផុត។
ស្ដេចសកំពុងស្វែងរកវិធីសាស្ត្រការពារដំណែងជើងឯករបស់ខ្លួន បន្ទាប់ពីការយកឈ្នះ Juventus ក្នុងទីក្រុង Cardiff City កាលពីឆ្នាំមុន។ តាមការគណនារូបមន្តនៃការចាប់ឆ្នោតក្រុមលោក Zidane អាចនឹងជួប Manchester United, PSG, Roma, Manchester City , Liverpoolនិង Besiktas ។ Barcelona គឺជាក្រុមឈរកំពូលតារាងដែលពួកគេទាំងពីរនេះមិនអាចជួបគ្នារហូតដល់វគ្គ៨ក្រុមចុងក្រោយ។
បិសាចក្រហម មេឃខៀវ និង ក្រុមមហាសេដ្ឋីបារាំង PSG នឹងពិបាកបន្តិច បើ Real Madrid ឆាប់ឆ្នោតប៉ះ ស្របពេលអតីតម្ចាស់ជើងឯកមួយនេះមានបំណងរក្សាដំណែងជើងឯករបស់ខ្លួនជាលើកទី៣៕