ក្រុមតោកំណាចអង់គ្លេស​ បានត្រៀមខ្លួនរួចរាល់ហើយ​ដើម្បី​ទទួល​ភ្ញៀវ​ពិសេស​របស់​ខ្លួន​នា​យប់​នេះ​គឺ​ក្រុម​ជម្រើស​​ជាតិ​អ៊ីតាលី។

ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ ដែលជាការត្រៀមខ្លួនរបស់អង់គ្លេសសម្រាប់ព្រឹត្តិការណ៍ World Cup
នាពេលខាងមុខ ប៉ុន្ដែសម្រាប់អ៊ីតាលីវិញវាគ្រាន់ជាការធម្មតាមួយប៉ុណ្ណោះ ព្រោះពួកគេគ្មានកៅអីទៅរុស្សីនោះទេ។

ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនអង់គ្លេសបានយកឈ្នះ១ទល់និង០ទៅលើក្រុមអធិរាជពណ៍ទឹកក្រូចហូឡង់ ចំណែកអ៊ីតាលីបានរងបរាជ័យក្រោមថ្វីជើង​ ក្រុមពពកសអាហ្សង់ទីននាកីឡដ្ឋាន Etihad Stadium របស់ក្លឹប Manchester City ។

អ្នកចាំទីដែលបានចូលនិវត្តន៍ទៅហើយគឺ Gianluigi Buffon ក៏ត្រូវបានកោះហៅអោយត្រលប់មកវិញផងដែរ។ ការប្រកួតនិងធ្វើឡើងនាយប់នាវេលាម៉ោង ២:​ ០០ នាទី នាកីឡដ្ឋាន Wembley Stadium ។

 

Dailymail