Manchester United កំពុងពិចារណាថាតើពួកគេអាចអន្ទងយកតារាបាល់ទាត់របស់ Chelsea កីឡាករ Willian មកលេងនៅ Old Trafford ក្នុងរដូវកាលក្រោយនេះ ខណៈពួកគេយកមកដើម្បីជំនួសកន្លែងរបស់ Mata។
លោក Jose Mourinho សង្ឃឹមថានឹងអាចចុះកុងត្រាយកកីឡាករវ័យ២៩ឆ្នាំពីអតីតក្លឹបរបស់គាត់ ក្រោយពេលលោកបានជួបជាមួយភ្នាក់ងាររបស់កីឡាករប្រេស៊ីលម្នាក់នេះរួចហើយនោះ។
ប្រសិនបើតារាងសំខាន់របស់ Chelsea រូបនេះមកដល់ Manchester United មែននោះ Juan Mata អាចនឹងពិចារណាចាកចេញចេញ Manchester United ទោះបីជាគាត់ធ្លាប់និយាយថាចង់លេងនៅបិសាចក្រហមដល់បញ្ចប់អាជីពបាល់ទាត់តែម្ដង។
Chelsea អាចនឹងទាមទារពី Man Utd នូវតម្លៃខ្លួនរបស់ Willian ស្មើនឹងការចំណាយដែលក្លឹបតោខៀវមួយនេះទិញពី Shakhtar Donetsk ក្នុងតម្លៃ៣០លានផោន ពីព្រោះតែកីឡាំកររូបនេះនៅសល់កុងត្រាជាមួយ Chelsea ដល់ឆ្នាំ២០២០។
ចំណែក Mata ពេលនេះមានវ័យ៣០ឆ្នាំទៅហើយ ក្រោយចុះកុងត្រាជាមួយ Man Utd កាលពីឆ្នាំ២០១៤ក្នុងតម្លៃ ៣៧លានផោន ហើយគាត់ចូលលេងបាន១៨២ប្រកួតនិងរកបានគ្រាប់បាល់៣៩គ្រាប់ផងដែរ៕