វរបុរសក្រុមកាំភ្លើងធំ Arsenal អតីតកីឡាករ Thierry Henry បានបាញ់ Arsenal ចុកៗថា មិនគួរឲ្យមើលសោះក្នុងការប្រកួត ដែលក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដុងមួយនេះប្រកួតចាញ់ Liverpool ៤ទល់០ក្នុង Premier League កាលពីយប់មិញ។
ក្រុមរបស់លោក Arsene Wenger ត្រូវបានហង្សក្រហមហែកស៊ីយ៉ាងចាស់ដៃក្រោយប្រើទម្រង់វាយបកភ្លាមយ៉ាងមានប្រសិទ្ធភាពក្នុងកីឡដ្ឋាន Anfield។ Roberto Firmino និង Daniel Sturridge រកគ្រាប់បាល់បានក្នុងតំបន់គ្រោះថ្នាក់ខណៈ Sadio Mane និង Mohamed Salah រកបានមួយគ្រាប់ម្នាក់ ដោយទាត់ពីចម្ងាយ ខណៈ Arsenal មិនអាចធ្វើបានឡើយ។
ក្នុងស្ថានភាពបែបនេះ Henry បាននិយាយថាគាត់ពិបាកភ្នែកមើលណាស់ពេលឃើញ Arsenalធ្លាក់ក្នុងស្ថានភាពបែបនេះ។ “ ការប្រកួតនេះពិតជាមិនគួរឲ្យចង់មើលសោះ។ ម៉្យាងទៀតខ្ញុំក៏បានងើបចេញដោយសារវាពិបាកទទួលយកខ្លាំងពេក។ ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយពួកគេ នៅក្រុងក្រុមហើយខ្ញុំក៏មិនគិតថាអ្នកគាំទ្រជាច្រើនងើបចេញទាំងការប្រកួតមិនទាន់ចប់អញ្ចឹងដែរ”។
“ អ្នកមិនដែលឈ្នះពាន Premier League ជាយូរឆ្នាំមកហើយ ហើយអ្នកក៏មិនអាចប្រកួតប្រជែងបានដែរ។វាអាស្រ័យលើ Wenger និងក្រុមបុគ្គលិករបស់Arsenal )ផ្លាស់ប្ដូរវា” Henry បានបន្ត៕