អតីត​ខ្សែ​ការពារ​ស្លាប​​ Real Madrid កីឡាករ​ Álvaro Arbeloa បាន​និយាយ​សរសើរ​ Cristiano Ronaldo ពី​ការ​បង្ហាញ​ទម្រង់​លេង​ជាមួយ​Juventus កាល​ពី​យប់​មិញ​​ហើយ​ទ្រាំ​មិន​បាន​រូវ​គេ​ក៏​បាន​ផុស​ក្នុង​បណ្ដាញ​សង្គម​របស់​ពី​ការ​លេង​របស់​កីឡាករ​ព័រទុយហ្គាល់។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រក​បាន​ពីរ​គ្រាប់​ហើយ​សុទ្ធ​តែ​ជា​គ្រាប់​បាល់​ល្អ​ៗ​ទៀត​ដែល​នេះ​បាន​ធ្វើ​ឲ្យ​ Arberloa និយាយ​ដូច្នេះ៖” Cristiano Ronaldo គួរ​តែ​បំភ្លេច​ភព​ផែន​ដី​ពី​ឥឡូវ​នេះ​ទៅ​ហើយ​ឡើង​ទៅ​លេង​បាល់​ជាមួយ​មនុស្ស​ភព​ផ្កាយ​។​គ្រាប់​យ៉ាង​គាត់​ធ្វើ​អស់​ហើយ”

 

ការ​ផុស​នេះ​រួម​ជាមួយ​រូប​ថត​នៃ​ការ​រក​គ្រាប់​បាល់​​ទី​២​របស់ ​Ronaldoដោយ​ប្រើ​ក្បាច់​ Overhead-Kick បញ្ចូល​ទី​យ៉ាង​ល្អ។ទោះ​បី​ជា​ចូល​និវត្តន៍​ពី​បាល់​ទាត់​ទៅ​ហើយ​ក្ដី! Arberloa នៅ​តែ​ពេល​នេះ​អុកឡុក​ក្នុង​ពិភព​បាល់ទាត់ ​ពិសេស​និយាយ​ពី​ដំណើរ​ការ​របស់​ក្រុម​និង​បញ្ចេញ​មតិ​យោបល់​ផ្សេង​ពី​បាល់​ទាត់​ជា​ដើម៕