ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ Alvaro Morata បាន​បង្ហាញ​សមត្ថភាព​បញ្ចប់​ទី​ដោយ​ប្រើ​ក្បាល​​យ៉ាង​ល្អ​កាល​ពី​យប់​មិញ​ ក្រោយ​រក​បាន​មួយ​គ្រាប់​ដោយ​ការ​តែត​បញ្ចូល​ទី​ពី​ចម្ងាយ​ឲ្យ​ ​Chelsea ឈ្នះ ​Manchester United ក្នុង​កីឡដ្ឋាន​ Stamford Bridge ។

Image result for Alvaro Morata​ header

គ្រាប់​បាល់​នោះ​! បាន​មក​ពី​ការ​ប្រើ​ក្បាល​សម្រេច​ទី​ចម្ងាយ​១២​យ៉ាត(១១.៩​ម៉ែត្រ)​ក្រោយ​ទទួល​បាន​បោះ​កាត់​ពី​ខ្សែ​ការពារ​ស្លាប​ Cesar Azpilicueta ហើយ​គ្រាប់​បាល់​នេះ​មាន​ន័យ​ថា​រួប​គេ​មាន​ស្ថិតិ​គ្រាប់​បាល់​ដោយ​ប្រើ​ក្បាល​ល្អ​ជាង​គេ​នៅ​អឺរ៉ុប​។

Image result for Alvaro Morata​ header vs Man Utd

ក្នុង​រដូវ​កាល​នេះ ​កីឡាករ​របស់ ​Chelsea រក​បាន​៨​គ្រាប់​ហើយ​រួម​ទាំង​គ្រាប់​បាល់​ជាមួយ​បិសាច​ក្រហម ​​ខណៈ​៥​គ្រាប់​ក្នុង​ចំណោម​៨​នេះ ​រក​បាន​ដោយ​ប្រើ​ក្បាល។ ស្ថិតិ​នេះ​មាន​ន័យ​ថា​អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid មាន​ស្ថិត​គ្រាប់​បាល់​ដោយ​ប្រើ ​ក្បាល​លើស​ខ្សែ​ប្រយុទ្ធ​ Monaco កីឡាករ Radamel Falcao និង​Rodrigo របស់ ​Valencia ដោយ​ខ្សែ​ប្រយុទ្ធ​តាំង​ពីរ​រក​បាន​៤​គ្រាប់។ ប៉ុន្តែ​គ្រាប់​បាល់​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​រូប​គេ​កាន់​ដំណែង​លើ​គេ​នៅ​តំបន់​អឺរ៉ុប។

Related image

បើ​និយាយ​ស្ថិតិ​២​រដូវ​កាល​ក្រោយ​មាន​តែ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Torino កីឡាករ​ Andres Belotti ប៉ុណ្ណោះ​ដែល​ជិត​តាម​ទាន់​កំណត់​ត្រា​របស់ ​Morata​គឺ​១០​គ្រាប់​ខណៈ​អតីត​កីឡាករ​របស់​ Juvenus បាន​១១​គ្រាប់៕

Image result for Valencia's Rodrigo header

ប្រភព៖ Besoccer