អតីត​ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម​ Eric Cantona ជឿ​ថា​ Pep Guardiola មក​ដឹកនាំ​ Manchester United គឺ​សាក​សម​ជាង​លោក  Jose Mourinho។

Mourinho's United have scored 27 League goals this season — 13 fewer than Guardiola's City

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បាន​នាំ ​Man Utd ឈ្នះ​ Europa League និង​ EPL Cup ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​ ប៉ុន្តែ​គ្រូ​បង្វឹក​រូប​នេះ​ នៅ​តែ​ត្រូវ​បាន​គេ​រិះគន់​អំពី​យុទ្ធសាស្រ្ត​ដឹកនាំ​ក្នុង​រដូវ​កាល​នេះ​ ពិសេស​ទម្រង់​លេង​ដាក់​កាល​ជួប​ Liverpool ។

បែរ​មក​លោក Pep វិញ​កំពុង​តែ​សាង ​Man City ឆ្ពោះទៅ​រក​ពាន​រង្វាន់​ Premier League នៅ​រដូវ​កាល​នេះ​  ទោះ​បី​ជា​រដូវ​កាល​មុន​បាន​ត្រឹម​រក្សា​ក្លឹប​ឈរ Top4 មាន​កៅអី​លេង ​Champiosn League ក៏​ដោយ។ រដូវ​កាល​នេះ​គ្រូ​បង្វឹក​អេស្ប៉ាញ​បាន​ដឹកនាំ​ក្រុម​រក​បាន​គ្រាប់​បាល់​៤០​គ្រាប់​លើស ​Man Utd ១៣គ្រាប់​ក្នុង​ការ​ប្រកួត​១២​ដង​ដូច​គ្នា។

Pep Guardiola (above) would be better than Jose Mourinho for Man United, says Eric Cantona

Eric Contona ដែល​ធ្លាប់​ជួយ​Man Utd ឈ្នះ​ពាន ​Premier League ៤​ដង​ជឿ​ថា​ Guardiola មក​ដឹកនាំ​ Man Utd គឺ​សាក​សម​ជាង។ “ គាត់​កំពុង​លេង​ទម្រង់​បែប​ការពារ​ ដែលវា​មិន​មែន​ជា​អត្តសញ្ញាណ​របស់ ​Manchester United “ Cantona និយាយ​ក្នុង​វិទ្យុBBC Radio Four។

Cantona (pictured in his playing days) 'loves' Mourinho but doesn't know why United hired him

“ គ្រូ​បង្វឹក​ទាំង​ពីរ​ ទាំង​លោក Guardiola និង​ Mourinho ពិត​ជា​អស្ចារ្យ ​ប៉ុន្តែ​ខ្ញុំ​ចង់​បាន​ទម្រង់​បែប​ប្រយុទ្ធ​ច្រើន​ជាង​​ពេល​ដែល​យើង​បង្កើត​ឱកាស​បាន​ច្រើន​​គឺ​ល្អ​ណាស់ វិធី​នេះ​ខ្ញុំ​តែ​តែង​ប្រើ​ក្នុង​អាជីព​របស់​ខ្ញុំ​”។

“ ខ្ញុំ​មិន​យល់​ហេតុអ្វី​បាន​ជា​ United យក​គ្រូ​បង្វឹក​ដែល​ប្រើ​ទម្រង់​ការពារ​មក​ដឹកនាំ​ក្លឹប​ ? ខ្ញុំ​ស្រឡាញ់ Mourinho ប៉ុន្តែ​ខ្ញុំ​ចង់​មើល ​Barcelona​លេង​ជាង ។​ខ្ញុំ​មើល​វិធី​សាស្រ្ត​ដែល​ Guardiola លេង ហើយ​ខ្ញុំ​ចង់​បាន​គាត់​មក​ដឹកនាំ​ Man Utd ។ វា​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ Logicalជាង​។ ខ្ញុំ​មិន​មើល ​Man City ព្រោះ​ពួក​គេ​ជា ​Man City ប៉ុន្តែ​ខ្ញុំ​ចង់​មើល​ក្រុម​ដែល​បង្វឹក​ដោយ​លោក Guardiola​”៕