គ្រូ​បង្វឹក​ Chelsea លោក Antonio Conte កំពុង​តែ​ព្រួយបារម្ភ​ពី​ទម្រង់​លេង​របស់​អតីត​ខ្សែ​ប្រយុទ្ធ​តោ​ខៀ​វ ​Mohamed Salah ខណៈ​គាត់​គិត​ថា ​ក្លឹប​មាន​កាលវិភាគ​លេង​ញឹក​ពេក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទម្រង់​លេង​របស់​ក្រុម​ហើយ​ជួប​ Liverpool អាច​នឹង​ប៉ះ​ពាល់​ខ្លះ​ៗ​ដែរ។

Related image

ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​ឲ្យ​ភ្ញាល់​ផ្អើល ​ចាប់​តាំង​ពី​ត្រឡប់​មក​លេង​នៅ ​Premier League ក្រោយ​ចាក​ចេញ​ពី ក្លឹប​លេង​នៅ​​ក្របខណ្ឌ ​Serie A, Roma ដោយ​រក​បាន​៩​គ្រាប់​ច្រើន​ជាង​គេ​នៅ​ Premier League រដូវ​កាល​នេះ។

Image result for Conte wary of Salah threat

“​Salah ជា​កីឡាករ​ល្អ​ហើយ​ពិត​ជា​គ្រោះថ្នាក់​ណាស់​។ គាត់​ជា​កីឡាករ​មាន​តិកនិក ​ហើយ​ក្នុង​ពេល​ជា​មួយ​គ្នានេះ​ដែរ​ គាត់​មាន​ល្បឿន​លឿន ហើយ​ខ្លាំង ​​ដែល​ល្អ​ពេល​បាន​បាល់​មួយ​ទល់​នឹង​មួយ”។ លោក Conte និយាយ​ក្នុង​សន្និសិទ​កាសែត​មុន​ការ​ប្រកួត។

Image result for Conte wary of Salah threat

“ ការ​បញ្ចប់​ទី​របស់​គាត់​ពិត​ជា​ល្អ​ យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​គាត់​ ប៉ុន្តែ​មិន​មែន​តែ ​Salah ម្នាក់​នោះ​ទេ​ យើង​ក៏​ត្រូវ​ប្រយ័ត្ន Sadio Mane, Roberto Firmino, Phillipe Coutinho និង​ Daniel Sturridge។ ពួក​គេ​មាន​គ្រូ​បង្វឹល​ល្អ​ ពួក​គេ​មាន​អត្តសញ្ញាណ​ល្អ ការ​រៀប​ចំ​ដ៏​ល្អ ពិសេស​ប្រយុទ្ធ​ពួក​គេ​ពិត​ជា​គ្រោះថ្នាក់”។