ខ្សែ​បម្រើ ​Manchester United កីឡាក រ​Paul Pogba មិន​បាន​ឃើញ​ធ្វើដំណើរ​ជាមួយមិត្តរួមក្រុមទៅ​កាន់​​សណ្ឋាគារ LowryHotel ទឹក​ដី ត្រៀមជួប ​Brighton ​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​ទេ។

Key Manchester United star missing from squad for Brighton clash

ក្រោយ​ជា​ពី​របួស​ភ្លាម​រូប​គេ​បាន​លេង​ក្នុង ​Premier League ឲ្យ​បិសាច​ក្រហម​ទល់​នឹង​ក្រុម ​Newcastle United កាល​ពី​សប្ដាហ៍​មុន​ ដោយ​ជួយ​ក្លឹប​ឈ្នះ​ក្នុង​លទ្ធផល​៤​ទល់​១។​ប៉ុន្តែ ​Pogba ត្រូវ​ប្ដូរ​ចេញ​​ក្រោយ​លេង​បាន​៦៥​នាទី​ក្នុងជំនួប​ជាមួយ​ Basel កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ក្នុង​ Champions League។ បែប​នេះ​ក្ដី​! គេ​មិន​ឃើញ​កីឡាករ​បារាំង​រូបនេះ​ ធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ក្រុម​ទៅ​កាន់​ Lowry Hotel ដើម្បី​រៀប​ចំ​ការ​ប្រកួត​ជាមួយ ​Brighton នោះ​ទេ​ នេះ​បើ​តាម​ប្រភព​Manchester Evering News។

Key Manchester United star missing from squad for Brighton clash

ជាមួយ​នឹង​ការ​ប្រកួត​ដ៏​មមាញឹក​ខ្លាំង​ នៅ​​សប្ដាហ៍​ក្រោយ​ តាមការ​សន្និដ្ឋាន​គឺ​គាត់​ត្រូវ​បាន​គេ​ឲ្យសម្រាក ​ដើម្បី​ទុក​កម្លាំង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់ ​Watford និង​ក្រុម​កាំភ្លើង​ធំ​ Arsenal។ Juan Mata និង​ Henrikh Mkhitaryan មាន​វត្តមាន​ឡើង​វិញ​ក្នុង​ការ​ប្រកួត​នេះ​ក្រោយ​មិន​បាន​លេង​ក្នុង​ការ​ប្រកួត​ដែល​ចាញ់​Basel ១-០។

កីឡាករ​សញ្ជាតិ​អាមិននៀ​ត្រូវ​បាន​ដក​ចេញ​ពី​ក្នុង​ក្រុម​ទល់​នឹង​ Newscastle ហើយ​ការ​ប្រកួត​នេះ​ មាន​ឈ្មោះ​ឡើង​វិញ​ ស្រប​ពេល ​Mata​ក៏​ត្រូវ​កោះហៅ​មក​វិញ​ដែរ។ Luke Shaw ក៏​ត្រូវ​បាន​ដក​ចេញ​ពី​ក្នុង​ក្រុម​ដែរ​មើល​ទៅ ពី​ព្រោះ​គេ​មិន​ឃើញ​កីឡាករ​រូប​នេះ​ធ្វើ​ដំណើរជាមួយ​មិត្ត​រួម​ក្រុម​ឡើយ៕