គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp និយាយថា Manchester City ជាក្លឹបដែលមានភាគរយខ្ពស់ជាងក្នុងការឈ្នះពេលជួបគ្នាក្នុង Champions League វគ្គ៨ក្រុមជើងទីមួយ ខណៈដែលគ្រូបង្វឹកអាល្លឺម៉ង់ថាគាត់មិនជឿថាក្រុមរបស់លោកពិបាកខ្លាំងរហូតដល់ថ្នាក់មិនអាចលេងឈ្នះ City នោះទេ។
Manchester City នឹងធ្វើដំណើរទៅកាន់កីឡដ្ឋានAnfield នៅយប់ថ្ងៃពុធនេះ ខណៈពួកគេកំពុងរកមធ្យោបាយកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានធំជាងគេនៅទ្វីបអឺរ៉ុប។ ការជួបគ្នាក្នុងលីក២ប្រកួតនៃក្រុមទាំងពីរក្នុងរដូវកាលនេះមានការទាត់បញ្ចូលទីគ្នាទៅវិញទៅមកដល់ទៅ១២គ្រាប់។ City ឈ្នះជើងទីមួយ៥ទល់០នៅ Etihad មុនពេលក្លឹបហង្សក្រហមយកឈ្នះវិញដោយលទ្ធផល៤-៣ ទឹកដី Anfield។
ទោះបីជា Liverpool ជាក្លឹបតែមួយគត់ដែលអាចយកបីពិន្ទុពី Man City ក្នុង Premier League រដូវកាលនេះ Klopp នឹងនៅគិតថា ជាការពិបាកពេកសម្រាប់ក្រុមរបស់លោកដើម្បីបានឡើងលេងនៅវគ្គបន្ត។
“ តើអ្នកបានគិតមុនការប្រកួតទីមួយយើងនឹងចាញ់៥-០ទេ? ទេ! តើយើងបានគិតហើយថាយើងឈ្នះការប្រកួតជើងទី៤-៣ទេ?ទេ!ប៉ុន្តែយើងមានឱកាសមួយសម្រាប់ពេលនេះទេ? ពិតជាមាន! ” Klopp ពន្យល់ការប្រកួត។
“ ពិតណាស់!យើងត្រូវតែច្បាស់ឲ្យហើយប៉ុន្តែពួកគេជាក្រុមមានឱកាសជាង។យើងគួរតែបញ្ចប់ការប្រកួតជាមួយនឹងកីឡាករ១១នាក់លើទីលាននោះវានឹងពិតល្អ។យើងដឹងវាពិតជាពិបាក”។
“ ពេលឥឡូវនេះយើងមានសភាពប្រហាក់ប្រហែលគ្នាទេ កម្រិតប្រហាក់ប្រហែលគ្នាប៉ុន្តែពួកគេមានភាពស៊ីសង្វាក់គ្នាច្រើន។អញ្ចឹងហើយបានជាពួកគេនៅលើកំពូលតារាងដាច់ឆ្ងាយ។ប៉ុន្តែសម្រាប់ខ្ញុំការប្រកួតនេះមិនមានន័យអីច្រើនទេ។ យើងឃើញឱកាសរបស់ពួកយើង ប៉ុន្តែយើងដឹងថាវានឹងពិបាកស្ទើរមិនគួរឲ្យជឿ”៕