ក្រុម​ម្ចាស់​ជើង​ឯក ​UEFA Champions League យក្ស​អេស្ប៉ាញ ​Real Madrid បាន​ប្រកួត​ឈ្នះ​ក្រុម​បិសាច​ក្រហម ​Manchester United ​ដែល​ជា​ម្ចាស់​ជើង​ឯក​UEFA Europa League ​ក្នុង​លទ្ធផល​២​-១​នា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ UEFA Super Cup នា​ទី​ក្រុង ​Skopje ប្រទេស​ម៉ាសេដូនី​កាល​ពី​យប់​មិញ​។

ក្រុម​ Real Madrid ​បាន​​ធ្វើ​ការ​មុខ​ម្ចាស់​​ជើង​ឯក​ក្រុម​បិសាច​ក្រហម​នៅ​នាទី​២៤​ ​ក្នុង​វគ្គ​ទី​១​ដោយ​ខ្សែ​បម្រើ ​Casemiro ​ក្រោយ​ទទួល​បាន​បាល់ Assist ​ពី​ Dani Cavajal ​ពី​ក្រៅ​តំបន់​គ្រោះថ្នាក់​។ លទ្ធផល​នេះ​​ប្រកួត​រហូត​ដល់​ចប់​វគ្គ​ទី​១។

​នាទី​៥២ នៃ​វគ្គ​ទី​២ Isco រក​បាន​មួយ​គ្រាប់​បន្ថែម​ទៀត​ក្រោយ​ពេល​ Gareth Bale បាន​បញ្ជូន​បាល់​សម្រេច​នាទី​៥២​ ប៉ុន្តែ ​Nemanja Matic​ បង្កើត​ឱកាស​ឲ្យ​​ Lukaku ​រក​បាន​គ្រាប់​បាល់​តាម​ពី​ក្រោយ​​មួយ​គ្រាប់​វិញ​នៅ​នាទី​៦២។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

[youtube id=”8DJstMAexS4″]