Neymar ត្រូវបានគេចាត់ទុកថាជាកីឡាករកើតចេញពីឈុតយុវជនដ៏ល្អបំផុតដែលជួបប្រទះរឿងរ៉ាវជាច្រើន ក្នុងអាជីពបាល់ទាត់ហើយមនុស្សម្នាក់ ដែលនិយាយពីគាត់គឺអតីតកីឡាករជម្រើសជាតិប្រេស៊ីលជំនាន់ទសវត្សឆ្នាំ៩០លោក Paulo Sergio។
អតីតកីឡាករលេងនៅក្លឹប Bayern Munich បាននិយាយពីគុណភាពជាប្រធានក្រុមរបស់ជាតិរបស់ខ្សែប្រយុទ្ធ PSG រូបនេះ។និយាយត្រឡប់ក្រោយពីបទពិសោធន៍ក្នុងនាមជាប្រធានក្រុម Paulo Sergio មានអារម្មណ៍ថាខ្សែប្រយុទ្ធរូបនេះមិនគួរពាក់ស្លាកដៃប្រធានក្រុមទៀតទេ។
“Neymar បានក្លាយជាប្រធានក្រុមជម្រើសជាតិប្រេស៊ីលរួចទៅហើយតែគាត់ហាក់ពិបាក។ អនាគតរបស់គាត់កំពុងអាស្រ័យលើកដៃរបស់គាត់ប៉ុន្តែគាត់ត្រូវតែផ្ដោតលើបាល់ទាត់ ហើយបំភ្លេចរឿងគ្រប់យ៉ាង។ គាត់អាចក្លាយជាកីឡាករអស្ចារ្យបំផុតក្នុងពិភពលោក ប៉ុន្តែគ្មានអ្វីលើសពីនេះទៀតទេ“។
ភាពជាអ្នកដឹកនាំរបស់Neymar ត្រូវបានអតីតកីឡាករប្រេស៊ីលរូបនេះរិះគន់ខណៈដែលគាត់ជាមនុស្សម្នាក់ត្រូវបានគេគោរពបំផុតពេលលេងឲ្យប្រេស៊ីលកាលនៅជាកីឡាករ៕