លេងមិនទាន់បានមួយប្រកួតពេញលេញផង Zlatan បានធ្វើឲ្យ Major League Soccer របស់អាមេរិកកក្រើក ក្រោយពេលប្ដូរចូលនៅនាទី៧១ហើយរកបានគ្រាប់ដល់ទៅ២គ្រាប់ភ្លាមៗវាយបកឲ្យ LA Galaxy យកឈ្នះ Los Angeles ក្នុងលទ្ធផល៤ទល់៣។
ក្រុមភ្ញៀវ Los Angeles បានធ្វើការនាំមុខមុនដល់ទៅ៣គ្រាប់នៅនាទីទី៥ដោយ Carlos Vela, នាទី២៦ដោយ Diego Rossi, នាទី៤៨បានមកពីភ្លាត់ឲ្យចូលទីខ្លួនឯងរបស់ Daniel Steres។
ប៉ុន្តែ Sebastian Lletget និង Chris Pontius រកបានមួយគ្រាប់ម្នាក់នៅនាទី៦១និង៧៣ហើយ Ibrahimovic បន្ថែម២គ្រាប់ទៀតយ៉ាងសាហាវនៅនាទី៧៣ និងនាទី៩០ក្រោយពេលប្ដូរចូលនៅនាទី៧១។លទ្ធផលនេះធ្វើឲ្យ LA Galaxy វាយបកយកបានបីពិន្ទុវិញ៕
វីដេអូហាឡាយខាងក្រោម៖
[youtube id=”ivWW2A7TP54″]