លោក​ Jose Mourinho បាន​ឆ្លើយ​តប់​ទៅ​នឹង​ពាក្យ​​រិះគន់​ទៅ​កាន់លោក​កាល​ពី​ថ្មីៗ​នេះ​ ទៅ​លើ​ក្រុម​របស់​លោក​ហើយ​លោក​ថា​​វា​ជា​រឿង​ដែល​ល្អ​បំផុត​ហើយ​ដែល​យើង​ឈរ​​លេខ​២​ ពី​ក្រោយ ​Manchester City ហើយ​នៅ​លេខ​២​រហូត។

គិត​ទៅ​នេះ​គឺ​ជា​ភាព​ប្រសើរ​ឡើង​នៃ​សមត្ថភាព​គួរ​ឲ្យ​កត់​សម្គាល់​​របស់​ក្លឹប ​ដែល​ឈរ​លេខ​៦​ក្រោយ​ចប់​រដូវ​កាល​មុន ហើយ​បាន​ឡើង​លេង​ Champions League រដូវ​កាល​នេះ​និង​ឈ្នះ​ Europa League ផង។ និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​យប់​មិញ​លោក​​ថា​៖

” Manchester City មិន​សំខាន់​សម្រាប់​ខ្ញុំ​ទេ។​ អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​នោះ​គឺ​ថា​​ យើង​បាន​ចាក​ចេញ​ពី​លេខ​១​ ហើយ​មក​ឈរ​លេខ​២។​ យើង​ឈរ​លេខ​២​ស្ទើរ​តែ​ពេញ​មួយ​រដូវ​កាល​ទៅ​ហើយ”។

“ យើង​សម​តែ​ទទួល​បាន​លេខ​២​ ទោះ​បី​ជា​អ្នក​អាច​បង្កើត​សម្ដី​រិះគន់​បែន​ណា​ក៏​ដោយ។​ អ្នក​ទាំង​អស់​គ្នា​និយាយ​ពី​លេខ​ ៣ លេខ​៤ លេខ​៥​ លេខ​៦​សុទ្ធ​តែ​ល្អ​ជាង​យើង ​​ប៉ុន្តែ​ពួក​គេ​មិន​ល្អ​ជាង​យើង​ប៉ុន្មាន​ទេ​ ពី​ព្រោះ​ពួក​យើង​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ពួក​គេ”។

“ពួក​យើង​នឹង​ប្រយុទ្ធ​។ នៅ​៧​ប្រកួត​ទៀត​ដើម្បី​លេង​​ យើង​នឹង​ប្រយុទ្ធ​ដើម្បី​លេង​យក​លេខ២”៕