PSG ចង់​ចុះ​កុង​ត្រា​យក​អ្នក​ចាំ​ទី​ក្លឹប​ Atletico Madrid កីឡាករ​ Jan Oblak, ខ្សែ​បម្រើ ​Real Madrid កីឡាករ Isco និង​ ខ្សែ​ការពារ​ Barcelona កីឡាករ​ Samuel Umtiti ក្នុង​រដូវ​កាលថ្មី ​​ហើយ​ពួក​គេ​ក៏​មាន​គម្រោង​តែង​តែង​លោក​ Diego Simeone ជា​គ្រូ​បង្វឹក​ថ្មី​ផង​ដែរ។

ប្រភព​ Don Balon បាន​រាយការណ៍​បន្ត​ថា ​ក្រោយ​ពេល​បរាជ័យ​ក្នុង​ការ​ដណ្ដើម​ពាន ​Champions League ពេល​នេះ​ពួក​គេ​កំពុង​មាន​គម្រោង​រើស​យក​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​មហិច្ឆតា​សម្រាប់​រដូវ​កាល​ថ្មី។

គម្រោង​របស់​ពួក​គេ​គឺ​ទម្លាក់​កញ្ចប់​ទឹក​លុយ​៣០០​លាន​អឺរ៉ូ​ ចុះ​កុង​ត្រា​ថ្មី​ជាមួយ​កីឡាករ​បី​នាក់​ហើយ​ពួក​គេ​ក៏​សង្ឃឹម​ថា​អាច ​នាំ​យក​គ្រូ​បង្វឹក ​Atletico Madrid លោក​ Simeone មក​ជំនួស​លោក Unai Emery ផង​ដែរ៕

Goal.com