នៅសល់២ថ្ងៃទៀតទេ ការប្រកួត​បាល់ទាត់ពិភពលោក នឹង​ឈាន​ចូល​មក​ដល់​ហើយ។ នៅពេលនេះយើងចង់​ឲ្យ​ប្រិយមិត្តដឹងថា ក្នុងចំណោម​ក្រុម​ជម្រើសជាតិទាំង ៣២ ដែលទៅបង្ហាញខ្លួន​នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១៨ មាន​កីឡាករ​មក​ពីក្លឹប​បាល់ទាត់អាជីពណាច្រើនជាងគេ។

តោះមក​មើលទាំងអស់គ្នា៖

 

Manchester City គឺជាក្រុម​មាន​កីឡាករ​ច្រើន​ជាងគេ ដែលបាន​ជាប់​ជម្រើស​ជាតិ​លេង ក្នុង World Cup ឆ្នាំនេះ។ កីឡាកររបស់ក្លឹប Man City ដល់ទៅ ១៦នាក់ បាន​ជាប់​ស្ទើរតែជាជម្រើសដំបូង​នៃក្រុម​ប្រទេសនីមួយ។

Real Madrid ៖ មានកីឡាករជម្រើសជាតិ ១៥នាក់។

Barcelona ៖ មានកីឡាករជម្រើសជាតិ ១៤នាក់។

Chelsea ៖ មានកីឡាករជម្រើសជាតិ ១២នាក់។

Paris Saint-Germain ៖ មានកីឡាករជម្រើសជាតិ ១២នាក់។

Tottenham Hotspur ៖ មានកីឡាករជម្រើសជាតិ ១២នាក់។

Bayern Munic ៖ មានកីឡាករជម្រើសជាតិ ១១នាក់។

Juventus ៖ មានកីឡាករជម្រើសជាតិ ១១នាក់។

Manchester United ៖ មានកីឡាករជម្រើសជាតិ ១១នាក់៕